៧ ចំណុចដែល​អ្នក​មិនគួររួមភេទ​ឡើយ

ដើម្បីទទួលបាន​សេចក្តីសុខផ្នែករាង​កាយ ​និងអារម្មណ៍ មនុស្សភាគច្រើន​តែងតែ​ត្រូវការការរួមភេទជាចាំបាច់។ តែទោះបីជា​យ៉ាងណា មាន​កាលៈទេសៈ​ជាច្រើន​ ដែលអ្នក​​ត្រូវនិយាយ​ថា ទេ ចំពោះ​ការ​រួមភេទ។ ខាងក្រោមនេះ​ជាមូលហេតុ ៧យ៉ាង​ដែលអ្នក​មិនគួរ​រួមភេទ៖
 
៧ ចំណុចដែល​អ្នក​មិនគួររួមភេទ​ឡើយ
សភាវគតិ​របស់អ្នក
ដូច្នេះ អ្នកប្រហែល​ជាបានជួបនឹង​ដំណាក់កាលដំបូង​នៃសេ្នហា​ដ៏គួរឲ្យទាក់ទាញ ហើយ​ចាប់អារម្មណ៏​លើគូស្នេហ៏​ដែលនៅ​ក្បែរខ្លួន​អ្នក។ ក្នុងពេល​អ្នក​មានអារម្មណ៏​ចង់រួមភេទ​ភ្លាមៗ ហើយក៏បានប្រាប់ខ្លួន​ឯងវិញ​ថា ត្រូវ​គិត​ឡើង​វិញ។ ប្រសិនបើ​ដូច្នេះ យល់ល្អ​ត្រូវទុកចិត្ត​លើសភាវគតិ​របស់​អ្នក ហើយ​និយាយថា ទេចំពោះ​ការ​រួមភេទ។
គាត់បដិសេធ​មិនពាក់​ស្រោមអនាម័យ
មនុស្សស្រី​ជាច្រើន​តែងតែ​ជួបនឹងបុរស​ដែលដិសេធ​មិនព្រមប្រើ​ស្រោមអនាម័យ ព្រោះគាត់​អះអាង​ថា ការប្រើស្រោម​នឹងមិន​ធ្វើឲ្យមាន​ក្តីសុខឡើយ។ បើទោះបីជា​អ្នក​ប្រើថ្នាំ​ពន្យាកំណើត​ណាក៏​ដោយ ការរួមភេទ​ដោយមិន​បាន​ការពារ​អាចធ្វើឲ្យអ្នក​ប្រឈមនឹង​ជំងឺឆ្លង​តាមរយៈ​ការរួមភេទ។
អ្នកគ្មានអារម្មណ៏
បើទោះបីជា​ស្នេហាអ្នកទាំងពីរស្មោះស្ម័គ្រ​នឹងគ្នា មាន​ជីវិតផ្លូវភេទល្អ​ប្រសើរ​ក៏ដោយ តែមាន​ពេលខ្លះ​នៅពេល​អ្នក​ហត់នឿយ, មាន​អារម្មណ៏​រសាប់រសល់ គ្មាន​ចំណង់​តណ្ហា​ផ្លូវ​ភេទ។ ក្នុងករណីនេះ​ប្រសិនបើ​គូស្នេហ៏របស់​អ្នកចាប់ផ្តើម​រួមភេទ យល់ល្អ​ត្រូវបដិសេធ ហើយពន្យល់​ពីអារម្មណ៏​របស់អ្នក។
រួមភេទ​ដើម្បីព្រោះមិនហ៊ានប្រឈមមុខ​ជាមួយនឹងគូស្នេហ៏​របស់អ្នក
ការប្រឈមមុខ​នឹងគូស្នេហ៏​របស់អ្នក​ដើម្បីនិយាយ​ពីរឿង​ដែល​គួរឲ្យភ័យខ្លាច ជាពិសេស​ប្រសិនបើវា​ជាដំណាក់កាល​ចាប់ផ្តើមដំបូង​នៃស្នេហា។ ទោះបីជា​យ៉ាងណា ប្រសិនបើ​អ្នក​ដឹង​ថា អ្នកប្រើការ​រួមភេទ ដើម្បីចៀសវាង​ពីការ​និយាយ​ជាមួយនឹង​គេ យល់ល្អ​ត្រូវបញ្ឈប់​អំពើបែបនេះ។ ផ្ទុយទៅ​វិញ ត្រូវនិយាយ​ថា ទេចំពោះការ​រួមភេទ​មួយរយៈ រហូត​ដល់អ្នក​ពិភាក្សា​គ្នា ហើយដោះស្រាយ​បញ្ហាពីមុន​បាន​ដាច់ស្រេចសិន។
គូស្នេហ៏អ្នក​ប្រើក្បាច់​ដែលធ្វើឲ្យ​អ្នកគ្មានក្តីសុខ
ប្រសិនបើ​គូស្នេហ៏​របស់អ្នកសាកល្បង​ក្បាច់ថ្មី ដែលធ្វើឲ្យ​អ្នក​ភ័យខ្លាច អ្នកត្រូវ​ប្រាប់​ដល់គេ។ អ្នកមិនត្រូវ​សាកល្បងក្បាច់​ឆ្កួតៗដែល​អ្នកមិន​ចង់ធ្វើ ដើម្បី​ផលប្រយោជន៏​អ្នក​ដទៃ​ឡើយ។
គូស្នេហ៏​របស់អ្នកកំពុងតែ​ប្រើល្បិចធ្វើឲ្យ​អ្នកមានកូន
អ្នកណា​ដែលមាន​គំនិតព្យាយាម​ធ្វើឲ្យគូស្នេហ៏​មានផ្ទៃពោះ មិនមែន​ជារឿងមួយ​ល្អឡើយ។ ការ​រួមភេទនឹង​ត្រូវបំផ្លាញ ក្រោយពេល​អ្នកបាន​ដឹងពីគោលបំណង​គូស្នេហ៏​របស់អ្នក។

អ្នកចង់រួមភេទព្រោះសង្ឃឹម​ថា គេនឹង​​ស្រឡាញ់អ្នកកាន់តែខ្លាំង
នៅពេលអ្នក​ស្រឡាញ់​អ្នកណា​ម្នាក់ខ្លាំង តែគេគ្មាន​អារម្មណ៏ដូច​អ្នក នោះការចាប់ផ្តើម​រួមភេទ​ជាមួយ​គេក៏គ្មាន​ភាពស្និតស្នាល​ជ្រាលជ្រៅ​នឹងគ្នា​ដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ thehealthsite

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!