អភិបាលរងរាជធានីភ្នំពេញ លោក ជ្រាង សុផាន់ ទទួលមរណៈភាពដោយរោគាពាធ

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា លោក ជ្រាង សុផាន់ អភិបាលរងរាជធានីភ្នំពេញ បានទទួលមរណៈភាពដោយរោគាពាធ នាព្រឹកម៉ោង៥ ព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

បើតាមហ្វេសប៊ុករបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ សរសេរឲ្យដឹង “សូមជម្រាបជូនដំណឹងមរណៈទុក្ខ, ឯឧ ជ្រាង សុផាន់ អភិបាលរងរាជធានី បានទទួលមរណៈភាពកាលពីព្រឹកមិញនេះ នាវេលាម៉ោង៥ ដោយរោគាពាធ”។

ព្រមគ្នានេះ លោក ឡុង ឌីម៉ង់ ក៏បញ្ជាក់ផងដែរថា “ហើយលើសពីនេះទៅទៀត លោកយាយឧបាសិកាដែលជាម្តាយឯឧ ជ្រាង សុផាន់ ក៏បានទទួលមរណភាពនាអំឡុងម៉ោង៤ព្រឹកមុនហ្នឹងបន្តិចដែរ”៕