ហិង្សា​ក្នុង​គ្រួសារ​៖ ប្តី​វាយ​ប្រពន្ធ​នឹង​ញញួរ រងរបួស​ធ្ងន់ ហើយ​ចាក់​ខ្លួនឯង​

​កណ្តាល: បុរស​ម្នាក់​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ប្រពន្ធ​បានមក​ប្តឹង នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ឲ្យ​ជួយ​អន្តរាគមន៍​។ ពេល​សមត្ថកិច្ច កោះហៅ​មាន​កំហឹង និង​បាន​ជជែក​ឈ្លោះប្រកែក​គ្នា ជាមួយ​ប្រពន្ធ​យ៉ាង ខ្លាំង រហូត​ឈានដល់​ប្រើ​អំពើហិង្សា ដោយបាន​ចាប់​ក្របួច​សក់​ប្រពន្ធ វាយ​ក្បាល​ដោយ​ញញួរ បណ្តាល​ឲ្យ​មាន​របួស និង​បាន​យក​កាំបិត មកចាក់​ខ្លួនឯង បណ្តាល​ឲ្យ​របួស​។​

​ហេតុការណ៍ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ជាង​៧​យប់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ គ្រី តិច​អ៊ី​ម ភេទ​ស្រី អាយុ​៤៧​ឆ្នាំ (​ប្រពន្ធ​)  មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង (​មាន​របួស​ថ្ងាស​ខាងឆ្វេង និងរ​បួ​សគល់កខាងឆ្វេង​)​។ រីឯ​ជនសង្ស័យ ឈ្មោះ សុន សុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ប្តី​) មុខរបរ​សន្តិសុខ មាន​ទី​លំនៅ​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង (​របួស​លើ​ដងកាំបិត​ខាងស្តាំ​១) ។ ក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង​មាន ញញួរ​ដង​ឈើ​១ កាំបិត​ចុង​ស្រួច​ដង​ដែក​១​។

​មុនពេល​កើតហេតុ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឈ្មោះ សុន សុង (​ជនសង្ស័យ​ជា​ប្តី​) បាន​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​វាយ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ប្រពន្ធ​បានមក​ប្តឹង នគរបាល​ប៉ុស្តិ៍​ព្រែក​គយ ។ លុះ​ថ្ងៃទី ២៦ វិច្ឆិកា ២០១៥ សមត្ថកិច្ច​ប៉ុស្តិ៍ បានចេញ​លិខិត​កោះហៅ ឈ្មោះ សុន សុង (​ជា​ប្តី​)​។ ក្រោយពី​ឈ្មោះ សុន សុង ទទួលបាន​លិខិត​កោះហៅ ក៏មាន​កំហឹង និង​បាន​ជជែក​ឈ្លោះប្រកែក​គ្នា ជាមួយ​ប្រពន្ធ​យ៉ាងខ្លាំង រហូត​ឈានដល់​ប្រើ​អំពើហិង្សា ដោយបាន​ចាប់​ក្របួច​សក់​ប្រពន្ធ វាយ​ក្បាល​ដោយ​ញញួរ បណ្តាល​ឲ្យ​មាន​របួស និង​បាន​យក​កាំបិត មកចាក់​ខ្លួនឯង បណ្តាល​ឲ្យ​របួស​ផងដែរ​។ ក្រោយ​កើតហេតុ ខាង​ក្រុម​​គ្រួសារ និង​សាច់ញាតិ ក៏បាន​បញ្ជូន​អ្នក​ទាំង​២ មក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​៕V​/S

ហិង្សា​ក្នុង​គ្រួសារ​៖ ប្តី​វាយ​ប្រពន្ធ​នឹង​ញញួរ រងរបួស​ធ្ងន់ ហើយ​ចាក់​ខ្លួនឯង​

ហិង្សា​ក្នុង​គ្រួសារ​៖ ប្តី​វាយ​ប្រពន្ធ​នឹង​ញញួរ រងរបួស​ធ្ងន់ ហើយ​ចាក់​ខ្លួនឯង​

ហិង្សា​ក្នុង​គ្រួសារ​៖ ប្តី​វាយ​ប្រពន្ធ​នឹង​ញញួរ រងរបួស​ធ្ងន់ ហើយ​ចាក់​ខ្លួនឯង​