បុរស​ម្នាក់ បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន ផ្ទុះ​រងរបួស​ធ្ងន់

បាត់ដំបង​: បុរស​ម្នាក់​កំពុងបើក​ត្រាក់​ស៊ីឈ្នួល​ភ្ជួរដីចំការ តា​ង៉ែ​ន ហើយ​បើក​ទៅ​ជាន់​មីនតោន កប់​ក្នុង​ដី បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម ១​គ្រាប់ បណ្តាល​ឲ្យ​ផ្ទុះ​រង​បួស​ធ្ងន់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អូរ​ចំណិត ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។​

​បុរសរងគ្រោះ ឈ្មោះ ឆេង ចេក អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ។ ជុំវិញ​នៃ​ហេតុការណ៍​នេះ បើតាម​ប្រភពព័ត៌មាន​ពី លោកនាយ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ឃុំ​តា​ស្តា បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ បាន​បើក​ត្រាក់ទ័រ ទៅ​ភ្ជួរដីចំការ​តា​ង៉ែ​ន​ឲ្យ​ឈ្មោះ វ៉ាត នៅ​ចំណុច​​ខាងលើ ។ លុះ​បន្ទាប់មក ស្រាប់តែ​កង់​ត្រាក់ទ័រ​ខាងមុខ ផ្នែក​ខាងឆ្វេង​ទៅ​ជាន់​មីនតោន បណ្តាល​ឲ្យ​ផ្ទុះឡើង​កក្រើក ហើយ​ជនរងគ្រោះបាន​ខ្ទាត​ចេញពី​ត្រាក់ទ័រ ចម្ងាយ​ជាង ២ ម៉ែត្រ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលដល់​អ្នកភូមិ និង​អ្នកធ្វើ​ចំការ​នៅក្បែរនោះ​។​

​លោកនាយ​ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​កើតហេតុ​ភា្ល​ម ប្រជាពលរដ្ឋ បាននាំគ្នា​ដឹក​ជនរងគ្រោះ យកទៅ​សង្គ្រោះ​ជីវិត នៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្តង​។​
​ជនរងគ្រោះ ត្រូវ​អំបែង​មីន ដាច់​ម្រាមដៃ​ខាងស្តាំ​ចំនួន​២ និង​ត្រូវ​ក្រោម​ត្របកភ្នែក​ខាងស្តាំមួយកន្លែង​ទៀត​។ ជនរងគ្រោះ កំពុងតែ​ស្ថិតក្នុង​ការជួយ​សង្គ្រោះ​ជីវិត ពី​សំណាក់​ក្រុមគ្រូពេទ្យ​។​

​លោក​បាន​បញ្ជាក់ទៀតថា ជនរងគ្រោះ គេច​ផុតពី​សេចក្តីស្លាប់ ដោយសារតែ​ត្រាក់ទ័រ គ្មាន​ដំបូល ប្រសិន​ត្រាក់ទ័រ មាន​ដំបូល​វិញ ជនរងគ្រោះ ប្រហែល​មិនអាច​រស់​ជីវិត​បាន​នោះឡើយ ដោយសារតែ​កលាំង​ខ្យល់​មីន ផ្ទុះ​បុក​ប៉ើង​ទៅនឹង​ដំបូល រណ្តៅ​មីន​ផ្ទុះ​នោះ សមត្ថកិច្ច​ពិនិត្យឃើញថា មាន​ទទឹង​ប្រវែង​ជាង ២ បួន​ជ្រុង និង​ជម្រៅ​ជាង ១ ម៉ែត្រ​។ ទីតាំង​ផ្ទុះ​មីន​ខាងលើ ជា​តំបន់​ដែល​ប្រជាពលរដ្ឋ ទៅ​កាប់​ឆ្ការព្រៃ ឈូសឆាយ​ធ្វើ​ចំការ ជាង​១០​ឆ្នាំ​មកហើយ មិនមាន​ការដោះមីន​នោះឡើយ ហើយ​អតីត​ផ្លូវ​ចាស់ ដែលមាន​ការឆ្លងកាត់​ចល័ត​ទ័ព ក្នុងអំឡុង​តំណាក់កាល អតីត​ប្រទេសជាតិ មាន​សង្គ្រាម ហើយ​តំបន់​នោះដែរ​កាលពី​ជាង ១០ ឆ្នាំមុន ក៏​ធ្លាប់​កើតមាន ហេតុការណ៍​អ្នក​ប​រទេះគោ ជាន់​ផ្ទុះ​មីនតោន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣ នាក់ នោះ​ផងដែរ​៕V​/S

បុរស​ម្នាក់ បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន ផ្ទុះ​រងរបួស​ធ្ងន់

បុរស​ម្នាក់ បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​មីនតោន ផ្ទុះ​រងរបួស​ធ្ងន់