​តៃកុង ងងុយដេក ងោក​មួយភាំង រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់ ស្លាប់​ម្នាក់ និង​របួស​ច្រើន​នាក់

បន្ទាយមានជ័យ: ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះ ថ្នាក់បង្កឡើងដោយ​រថយន្ត​មួយគ្រឿង ដឹក​អ្នកដំណើរ ដែល​អ្នកបើកបរ ងងុយដេក ងោក​មួយភាំង ធ្វើ​ឲ្យ​រថយន្ត​នោះ បើក​ធ្លាក់​ផ្លូវ​ក្រឡាប់ ជាច្រើន​ត្រឡប់ ចូលក្នុង​ស្រែ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ព្រឹក ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ ឈ្មោះ ស៊ូ សុផល ភេទ​ស្រី អាយុ​៥២​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ ក្នុងភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ រថយន្ត​តូយ៉ូតា កាមរី​មួយគ្រឿង ដឹក​អ្នកដំណើរ​ពេញ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-4163 បើក​ចេញពី​សៀមរាប ឆ្ពោះ​ចូលមក​ទី​រួម ខេត្ត បន្ទាយមានជ័យ ពី​កើតមក​លិច ក្នុង​ល្បឿន​លឿន ដោយសារ​អ្នកបើក អត់ងងុយ​ពី​យប់​ផង​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ អ្នកបើកបរ បាន​ដេក​មួយភាំង បណ្តាល​ឲ្យ​រថយន្ត​នោះ ក្រឡាប់​ចូល​វាលស្រែ ក្នុង​ប្រឡាយ ៣ ត្រឡប់ ធ្វើ​ឲ្យ​អ្នកជិះ ក្នុង​រថយន្ត​នោះ ស្លាប់​ម្នាក់​ភ្លាម នៅ​កន្លែង និង​ប្រុស​ស្រី​ជា​ច្រើ​នាក់​ទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល​។

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅក្បែរនោះ បាននាំគ្នា​ជួយ រួច​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក​អ្នកបើកបរ​រថយន្ត មិនដឹង​ស្លាប់ ឬ​រស់​នៅទេ ព្រោះ​កំពុង​ស្ថិតនៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច ទាក់ទង​ទៅ​ក្រុមគ្រួសារ ឲ្យ​មក​ទទួល​យកទៅ​រៀបចំ​ធ្វើ បុណ្យ​តាម​ប្រពៃណី​។ ដោយឡែក រថយន្ត​បង្ក ត្រូវបាន​ស្ទួ​ច​យកទៅ​រក្សាទុក រង់ចាំ​ចាត់ការ​តាមច្បាប់​ជា​ក្រោយ​៕V/S