​បើក​ម៉ូតូ​គេច​រថយន្ត បុក​បង្គោល​ចិញ្ចើមផ្លូវ រងរបួស​ធ្ងន់

បាត់ដំបង​: បុរស​ម្នាក់បាន​រងរបួស​ធ្ងន់ លើ​ផ្ទៃមុខ និង​ដងខ្លួន បន្ទាប់ពី​បើក​ម៉ូតូ​គេច​ពី រថយន្ត​មួយគ្រឿង ហើយ​បាន​ជ្រុល ទៅបុក​បង្គោល​ចិញ្ចើមផ្លូវ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៤ រសៀល  ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ ឈ្មោះ វ៉ាង ឡាក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។ តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គឺ​ឃើញ​ជនរងគ្រោះ​ខាងលើ ជិះ​ម៉ូតូ​ម្នាក់ឯង ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១០ ពាក់​ស្លាក​លេខ​1H7410 បើកបរ​ក្នុង ទិសដៅ ពី​កើតមក​លិច ខ​ណះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បើក​គេច​រថយន្ត​មួយគ្រឿង ជ្រុល​ទៅបុក​នឹង​បង្គោល​ចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ក្រោយពី​កើតហេតុ ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​។ ចំណែក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា ទុក​បណ្តោះអាសន្ន រង់ចាំ​ក្រុមគ្រួសារ យក​លិខិតស្នាម មក​ទទួល​យកទៅ​លំនៅដ្ឋាន​វិញ​៕V/S

​បើក​ម៉ូតូ​គេច​រថយន្ត បុក​បង្គោល​ចិញ្ចើមផ្លូវ រងរបួស​ធ្ងន់

​បើក​ម៉ូតូ​គេច​រថយន្ត បុក​បង្គោល​ចិញ្ចើមផ្លូវ រងរបួស​ធ្ងន់