រសៀលនេះ​ សម្តេចតេជោ ហ៊ុន សែន ​ទទួលជួបក្រុម​បច្ចេកទេសចិន​សាងសង់ពហុកីឡដ្ឋាន​មរតកតេជោ

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលទេ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នឹងអនុញ្ញាតឲ្យ​ក្រុមអ្នកបច្ចេកទេស​ចិនសាងសង់ពហុកីឡដ្ឋាន​មរតកតេជោ ចូលជួប​សម្តែងការគួរសម ​និងធ្វើសវនាការ​នៅវិមានសន្តិភាព​ វេលាម៉ោង៤រសៀលថ្ងៃទី២៧​ វិច្ឆិកា ​២០១៥ ។

ខ្លឹមសារសំខាន់ៗ​នៅក្នុងជំនួបខាងលើ​នឹងមានផ្សាយជូនជា​បន្តបន្ទាប់​នៅលើគេហទំព័រ​និងសារព័ត៌មានកោះសន្តិភាព ៕