​Tacoma​បុក​គុប​មូល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយទាប​

ខេត្តស្វាយរៀង​៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​កើត​ខ​ណះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​និង​ម៉ូតូ​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២២:៥០​នាទី​យប់​ថ្ងៃទី​២៥ ខែ វិច្ឆិកា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​១ ស្ថិតនៅ​ភូមិ​លៀប ឃុំ​កណ្តៀង​រាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ម៉ូតូ​ដែល​ជនរងគ្រោះ​ជិះ​នោះ ម៉ាក គុប​មូល សេ​៥០  គ្មាន​ស្លាក​លេខ ពណ៌ ស្លែង​បើកបរ​ដោយ ឈ្មោះ អាន រដ្ឋា ភេទ ប្រុស​អាយុ ៣១​ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅ ភូមិ ខាងកើត​វត្ត ឃុំ ត្នោត ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាម​តែម្តង​និង​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ មុំ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​អ្នកបើកបរ រស់នៅ ភូមិ អង្គ​ស្វាយ ឃុំ ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង  រងរបួស​ធ្ងន់ បើកបរ​ពី​លិចទៅ​កើត​។​

​រីឯ រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពាក់​ស្លាក​លេខ 2Z 8727 ពណ៌ ទឹកប្រាក់ បើកបរ ដោយ​ឈ្មោះ ឆក់ បញ្ញា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ និស្សិត រស់ នៅ​ភូមិ វាល​យន្ត​សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្ត ស្វាយរៀង​គ្មាន​រងរបួស​នោះ​និង​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ ប៉ុន សំណាង អាយុ ២៤​ឆ្នាំ មុខរបរ​និស្សិត រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា គ្មាន​របួស​បើកបរ​ពី​កើ​តទៅ​លិច ។ មូលហេតុ អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​៕

​Tacoma​បុក​គុប​មូល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយទាប​
​Tacoma​បុក​គុប​មូល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយទាប​
​Tacoma​បុក​គុប​មូល​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ម្នា​ក់នៅ​ស្រុក​ស្វាយទាប​