Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត


Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​​ឡើង​ទៅ​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ UEFA Europa League ហើយ ទោះ​សល់​១​ប្រកួត​ក្នុង​​ដៃ​ទៀត​ក៏​ដោយ បន្ទាប់​ពី​យក​ឈ្នះ​លើ​​ក្រុម​បារាំង​ Bordeaux ​២-១ នៅ​ Anfield ​វគ្គ​សន្សំ​ពិន្ទុ​ពូល​ B យប់​មិញ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Daniel Sturridge ​បាន​រង​របួស​ជា​ថ្មី​ទៀត។

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

​​​Henri Saivet ​បាន​ស៊ុត​ឲ្យ​ Bordeaux ​នាំ​មុខ​ ១-០ មុន​នៅ​​​នាទី​៣៣ ដោយ​បាល់​ហ្វ្រីឃីត​ពិន័យ​នៅ​ក្នុង​ប្រអប់​​គ្រោះ​ថ្នាក់​ បន្ទាប់​ពី​អ្នកចាំទី​ Simon Mignolet ​​កាន់​បាល់​លើស​២០​វិនាទី។ យ៉ាង​ណា ហង្ស​ក្រហម​បាន​វាយ​បក​២​គ្រាប់​វិញ ដោយ​ James Milner ​ស៊ុត​​បាល់​ពិន័យ​១១​មែត្រ​នាទី​​៣៨ និង​ Christian Benteke ​ស៊ុត​នៅ​ចុង​តង់​ទី​១​ទៀត។

 

​លទ្ធផល​នេះ បាន​ជួយ​ឲ្យ​ Liverpool មាន​៩​ពិន្ទុ​ក្នុង​ពូល​ B លើ​ក្រុម​លេខ​២ FC Sion ១​ពិន្ទុ ខណៈ​ដែល​ក្រុម​លេខ​៣ Rubin Kazan មាន​៥​ពិន្ទុ និង​ Bordeaux ស្ថិត​នៅ​បាត​តារាង​មាន​៣​ពិន្ទុ។

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

Daniel Sturridge ​ (ឆ្វេង) របួស​ពេល​ហ្វឹកហាត់

 

​​ដោយ​ឡែក​​​សម្រាប់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស Sturridge ដែល​អវត្តមាន​តាំង​ពី​ថ្ងៃ​ទី​០៤ ខែ​តុលា និង​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ជម្រើស​ដំបូង​យប់​មិញ​នោះ ​បាន​រង​របួស​ជើង​ជា​ថ្មី អំឡុង​ពេល​ហ្វឹក​ហាត់​មុន​ការ​ប្រកួត ហើយ​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ត្រូវ​បាន​​បញ្ជូន​ទៅ​ពិនិត្យ​របួស​​ភ្លាមៗ តែ​លទ្ធផល​ពុំ​ទាន់​​​បង្ហាញ​ទេ៕

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

​សម្រាប់​លទ្ធផល​ទាំង​អស់​យប់​មិញ​គឺ៖

 

Liverpool ​​ឡើង​វគ្គ​៣២​ក្រុម​ Europa League ​ឯ​ Sturridge ​របួស​ជា​ថ្មី​ទៀត

 

​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc