Man City ​​ឲ្យ​ថ្លៃ​ឈ្នួល​​ Messi លើ​ Barca​ ជិត​ទ្វេ​ជា​​ពីរ

Man City ​​ឲ្យ​ថ្លៃ​ឈ្នួល​​ Messi លើ​ Barca​ ជិត​ទ្វេ​ជា​​ពីរ

Manchester City បាន​ទាក់ទង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Lionel Messi ​របស់​ក្លិប​ Barcelona​ ជា​ថ្មី​ទៀត​ហើយ ដោយ​លើក​នេះ​ពួកគេ​ហ៊ាន​ឲ្យ​ថ្លៃ​ឈ្នួល​ដល់​​​ទៅ​ ៨០០​ពាន់​ផោន​ក្នុង​១​សប្ដាហ៍ ​ដើម្បី​​ល្បួង​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ​ចាក​ចេញ​ពី​ Camp Nou ​ទៅ​​កីឡដ្ឋាន​ Etihad។

 

Man City ​​ឲ្យ​ថ្លៃ​ឈ្នួល​​ Messi លើ​ Barca​ ជិត​ទ្វេ​ជា​​ពីរ

 

​បើ​តាម​ប្រភព​ពី​ The Sun បាន​ឲ្យ​ដឹង​ថា អ្នក​តំណាង​​ Messi កំពុង​តែ​ពិភាក្សា​គ្នាជាមួយ​ក្លិប​​អ្នក​មាន​នៅ​ Premier League ​ហើយ​ Barcelona នឹង​អាច​លក់​ Super Star រូប​នេះ ក្នុង​តម្លៃ​ពាក់​កណ្ដាល​នៃ​ការ​ទិញ​ផ្ដាច់​កុងត្រា។

 

​ថ្លៃ​ឈ្នួល​របស់​ Messi ជាមួយ​ Barca បច្ចុប្បន្ន​គឺ ៥០០​​ពាន​ផោន​ក្នុង​១​សប្ដាហ៍ ​និង​​នៅ​ជាប់​កុងត្រា​ដល់​ឆ្នាំ​២០១៨ ខណៈ​ដែល​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​​​គឺ ២៥០​លាន​ផោន។ ប៉ុន្តែ​ក្លិប​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ ​អាច​លក់​​ក្នុង​តម្លៃ​ពាក់​កណ្ដាល ប្រហែល​១២០​លាន​ផោន​ប៉ុណ្ណោះ ខណៈ​ដែល​ Man City ជឿ​ថា ពួកគេ​នឹង​​អាច​លួង​ឲ្យ​ម្ចាស់​ពាន​ Ballon D’Or ៤​សម័យ​កាល​រូប​នេះ ចាក​ចេញ​ពី​អេស្ប៉ាញ​ ដែល​រូប​គេ​ធ្លាប់​​លេង​រយៈពេល​១១​ឆ្នាំ​បាន។

 

Man City ​​ឲ្យ​ថ្លៃ​ឈ្នួល​​ Messi លើ​ Barca​ ជិត​ទ្វេ​ជា​​ពីរ

 

យ៉ាងណា​មិញ​ មាន​កត្តា​មួយ​ចំនួន​ ដែល​​គេ​ជឿ​ថា Messi ​អាច​នឹង​ចាក​ចេញ​ពី​អេស្ប៉ាញ​ដូច​ជា Barca  ត្រៀម​ត​កុងត្រា​ថ្មី​ឲ្យ​ Neymar និង​ឲ្យ​ថ្លៃ​ឈ្នួល​លើស​ Messi។ Neymar និង​ Luis Suarez ​ឡើង​ជើង​ខ្លាំង​ពេល​ Messi របួស ដែល​ធ្វើ​ Barca អាច​អត់​​កីឡាករ​រូប​នេះ​បាន។ ចំណុច​​ធំ​មួយ​ទៀត​គឺ រឿង​រ៉ាវ​ពន្ធ​ជាមួយ​អាជ្ញាធរ​អេស្ប៉ាញ ​អាច​នឹង​ធ្វើ​ឲ្យ​ Messi ធុញ​ទ្រាន់​ចង់​ចាក​ចេញ​ពី​​ប្រទេស​នេះ៕

 

-ចុចអាន៖ Fan Arsenal ​ចង់​រៃអង្គាស​ម្នាក់​១,៥​ដុល្លារ​រាល់​សប្ដាហ៍ ដើម្បី​​បាន​ Messi

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ thesun | bleacherreports