តោះ! ទៅ​ជួប​​សុនខ​​ ជំនាញ​​ចាប់​បង្កង​​​ក្នុង​សមុទ្រ

តោះ! ទៅ​ជួប​​សុនខ​​ ជំនាញ​​ចាប់​បង្កង​​​ក្នុង​សមុទ្រ

សុនខ​​​​​មួយ​ក្បាល​ឈ្មោះ​ Lila ​បាន​ទទួល​​ការ​​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​ម្ចាស់​របស់​វា​ ចំពោះ​សមត្ថភាព​ចុះ​សមុទ្រ​ចាប់​បង្កង​យ៉ាង​ស្ទាត់​ជំនាញ។

 

តោះ! ទៅ​ជួប​​សុនខ​​ ជំនាញ​​ចាប់​បង្កង​​​ក្នុង​សមុទ្រ

 
សុនខ​សម្បុរ​ខ្មៅ​​មក​ពី​រដ្ឋ​ Florida សហរដ្ឋអាមេរិក​​​នេះ​ បាន​ទទួល​ការ​ហ្វឹកហាត់​ពី​ម្ចាស់​វា​ផ្ទាល់​គឺ​លោក Alex Schulze។ Schulze បាន​ចាប់​បង្ហាត់​​​បង្រៀន​ដល់​ Lila ក្នុង​ជំហាន​ដំបូង​ដោយ​ប្រើ​ឧបករណ៍​ក្មេង​​ប្រលែង​លេង​​គប់​ក្នុង​​អាង​ទឹក​​ដើម្បី​ឲ្យ​ Lila ចុះ​ហែល​ទៅ​យក​ដោយ​ក្ដី​សប្បាយ​រីក​រាយ​ និង​ដើម្បី​ជា​ការ​ហ្វឹកហាត់​ផង។
 

ក្រោយ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​​មក ពេល​​ទៅ​​ធ្វើ​ដំណើរ​កម្សាន្ត​​តាម​ទូក​នៅ​ឯ​សមុទ្រ លោក Schulze បាន​ទៅ​ជា​មួយ​Lila ។ គ្រាន់​តែ​ចង្អុល​បង្ហាញ​ប្រាប់​ពី​​ទិស​ដៅ​​លើ​សត្វ​បង្កង​ Lila អាច​​លោត​ចុះ​ហែល​ក្នុង​ទឹក​ និង​ខាំ​យក​បង្កង​មក​ខាង​លើ​ឲ្យ​ម្ចាស់​វា​វិញ​បាន​ភ្លាម។
 

តោះ! ទៅ​ជួប​​សុនខ​​ ជំនាញ​​ចាប់​បង្កង​​​ក្នុង​សមុទ្រ

 
លោក Schulze ជា​ម្ចាស់​បាន​សរសើរ ​និង​ស្រលាញ់​​សត្វ​សុនខ​ចិញ្ចឹម​របស់​ខ្លួន​ជា​ខ្លាំង ​ដោយ​ភាព​ឆ្លាត​វៃ​របស់​វា។ ចង់​ដឹង​ពី​សកម្មភាព​របស់​ Lila យ៉ាង​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖
 

 

តោះ! ទៅ​ជួប​​សុនខ​​ ជំនាញ​​ចាប់​បង្កង​​​ក្នុង​សមុទ្រ

 
ចុចអាន៖ អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ
 

ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ 7News