របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង

របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង

ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ ការមាន​ទម្លាប់​សុខភាព​ល្អ​៥​យ៉ាង​អាច​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង។​​​ ការ​សិក្សា​ដ៏​ជាក់​លាក់​នេះ​បាន​ធ្វើ​ឡើង​ចំពោះ​សុភាព​បុរស​ទាំង​ឡាយ​ ខណៈ​ដែល​ការ​ស្រាវ​ជ្រាវ​ពី​មុន​ក៏​បាន​បង្ហាញ​ប្រសិទ្ធ​ភាព​ស្រដៀង​គ្នា​ចំពោះ​ស្ត្រី​ផង​ដែរ។
 
របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង
 
មុន​ពេល​យើង​ស្វែង​យល់​ថា​ ឥរិយាបទ​ទាំង​៥​នោះ​មាន​អ្វីខ្លះ?​ សូម​ក្រឡេក​មើល​អំពី​ការ​រក​ឃើញ​ខ្លះៗ​ថា​តើ​ទម្លាប់​ទាំង​នោះ​អាច​ជួយ​យើង​បាន​អ្វីខ្លះ?
-មាន​លទ្ធភាព​ជួយ​ទប់​ស្កាត់​បញ្ហា​ជំងឺ​បេះដូង​បាន​ដល់​ទៅ​៨០%
-បង្កើន​លទ្ធភាព​សុខភាព​ល្អ
ទាំង​នេះ​គឺ​ជា​របក​គំហើញ​ដ៏​អស្ចារ្យ! ដោយ​គ្រាន់​តែ​បន្ថែម​ទម្លាប់​សុខភាព​ល្អ​តែ​៥​យ៉ាង​​លោក​អ្នក​ក៏​អាច​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​សុខភាព​បេះដូង​ផង​ដែរ។ប៉ុ​ន្ដែ​ទោះ​បី​ជា​ទម្លាប់​ទាំង​នេះ​គឺ​ជា​ការ​ចាំបាច់​ដើម្បី​គាំទ្រ​ដល់​សុខមាលភាព​, ការ​សិក្សា​បាន​បង្ហាញ​ថា​ត្រឹម​តែ​១ភាគ​រយ​នៃ​អ្នក​ដែល​ចូល​រួម​សក្តិ​សម​នឹង «ប្រភេទ​អ្នក​ដែល​មាន​សុខភាព-​ជីវិតល្អ​» ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​ក្នុងចំណោម​បុរស២០,៧២១នាក់ ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​គឺ​មាន​តែ​២០៧​នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​អនុវត្ត​ទម្លាប់​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព​ល្អ​ទាំង​៥​យ៉ាង។ ដូច្នេះ​ប្រសិន​បើ​យើង​ពង្រីក​តួលេខ​នេះ​ចំពោះ​ចំនួន​ប្រជាជន​ទាំង​អស់​នោះ​ មាន​ន័យ​ថា​នឹង​មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់​ដែល​មាន​ទម្លាប់​ល្អ​នេះ។​
 
យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ ខាង​ក្រោម​នេះ​គឺ​ជា​ទម្លាប់​ល្អ​ទាំង​៥​យ៉ាង​ដែល​យើង​គួរ​តែ​បញ្ជ្រាប​ចូល​ទៅ​ក្នុង​បែប​ផែន​នៃ​ការ​រស់​នៅ​របស់​យើង៖
១.បរិភោគ​អាហារ​ដែល​មាន​តុល្យភាព
ការ​ស្រាវ​ជ្រាវនេះ​បង្ហាញ​ថា​បុរស​ដែល​ទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​គុណ​ប្រយោជន៍​ច្រើន​ ដូច​ជា​ផ្លែឈើ ​បន្លែ​គ្រាប់​ធញ្ញជាតិ​ ផលិត​ផល​ទឹក​ដោះ​គោ ដែល​មិន​សូវ​សម្បូរ​ជាតិ​ខ្លាញ់​មាន​សុខភាព​បេះដូង​ល្អ។
 
របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង
 
២.ធ្វើ​លំហាត់​ប្រាណ​បាន​ទៀង​ទាត់
បុរស​ដែល​មាន​សុខភាព​ល្អ​គឺ​ជា​អ្នក​ដែល​បាន​ធ្វើ​លំហាត់​ប្រាណ​ដោយ​ជិះ​កង់​ឬ​ដើរ​យ៉ាង​ហោច​ណាស់​៤០នាទី​ក្នុង១​ថ្ងៃ។
 
របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង
 
៣.រក្សា​ទម្ងន់​ប្រកប​ដោយ​សុខភាព​ល្អ
ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​បុរស​ដែល​មាន​សុខភាព​ល្អ មិន​គួរ​មាន​ «ខ្លាញ់​ពោះ​ទេ» ឬ​ត្រូវ​បាន​គេដឹង​ផង​ដែរ​ថា​ជា​ខ្លាញ់​ក្បាល​ពោះ​និង​មាន​ទំហំ​ចង្កេះត្រូវ​មាន​ទំហំ​តិច​ជាង 37,5 អ៊ីញ​។
 
៤.ទទួល​ទាន​ជាតិ​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ឬតិច
ការ​សិក្សា​នេះ​បាន​បង្ហាញ​ផង​ដែរ​ថា​ បុរស​គួរ​ទទួល​ទាន​ជាតិ​ស្រវឹង​នៅ​ក្នុង​កម្រិត​មធ្យម​តែ​ប៉ុណ្ណោះ គឺ​ប្រមាណ​ជា១កែវ​ឬ​តិច​ជាង​ក្នុង​១ថ្ងៃ។ សម្រាប់​គុណ​ប្រយោជន៍​របស់​សុខភាព​បេះដូង​លោក​អ្នក​គួរ​ទទួល​ទាន​ស្រា​ក្រហម​វិញ​ជំនួស​ឱ្យ​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៀត។
 
៥.ហាម​ទទួល​ទាន​បារី
ប្រសិន​បើ​អ្នក​ជក់​បារី​រួច​ទៅ​ហើយ​នោះ,​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា​ការ​បញ្ឈប់​ការ​ជក់​បារី​ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​បេះដូង​ដ៏​ប្រសើរ​នោះ។​ តែ​ប្រសិន​បើ​អ្នក​មិន​ជក់​បារី​នោះ​ទេ​នោះ​វា​គឺ​ជា​ការ​ល្អ​បំផុត​ហើយ។
 
របៀប​រស់នៅ​៥​យ៉ាង​ជួយ​គាំទ្រ​ដល់​សុខភាព​បេះដូង
 
ដោយ​ប្រកាន់​ខ្ជាប់​នូវ​របៀប​រស់​នៅ​ប្រកប​ដោយ​សុខភាព​ល្អ​ទាំង​ប្រាំ​យ៉ាង​ខាង​លើ​នេះ​ គឺ​មាន​ន័យ​ថា​អ្នក​បាន​ជួយ​គាំទ្រ​សុខភាព​បេះដូង​របស់​ខ្លួន​ដើម្បី​ឱ្យ​មាន​អាយុ​វែង។​ សូម​ចាប់​ផ្តើម​ជាមួយ​បែប​ផែន​ទាំង​នេះ​ម្តង​មួយៗ​ រហូត​ដល់​អ្នក​អាច​បញ្ចូល​របៀប​រស់​នៅ​ទាំង​៥​យ៉ាង​ទៅ​ក្នុង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក។ ហើយ​ប្រសិន​បើ​អ្នក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ទទួល​បាន​បេះដូង​ដែល​មាន​សុខភាព​ល្អ នោះ​យើង​នឹង​បង្ហាញ​អំពី​ផែនការ​រយៈពេល​៤​សប្តាហ៍​ដើម្បី​ទទួល​បាន​ទម្លាប់​សុខភាព​ល្អ​កាន់​តែ​ប្រសើរ​ជាង​នេះ​នៅ​ពេល​ក្រោយ។
 
តើ​អ្វី​ទៅ​ជា​របៀប​រស់​នៅ​​មាន​សុខភាព​ល្អ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​គាំទ្រ​ដល់​សុខភាព​បេះដូង​របស់​អ្នក?
 
ដោយ៖​ លោក​​Louis Ignarro,PhD​ ដែល​លោក​ទទួល​បាន​ពាន​រង្វាន់​ណូបែល​ផ្នែក​ឱសថ​សាស្ត្រ។