Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​

Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​

​​​ក្រុមហ៊ុន​ Microsoft បាន​ធ្វើ​ការ​បញ្ចេញ​នូវ​ទូរសព្ទ​​ដែល​​​មិន​មែន​ជា​ស្មាតហ្វូន​មួយ​​ម៉ូដែល ​មាន​តម្លៃ​ទាប​ ​​​តែ​អាច​បំពេញ​កិច្ចការ​​បាន​ជា​ច្រើន​មុខ​។

 

Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​

 

Nokia 230 ​ជា​ទូរសព្ទ​ដែល​ចេញជា​​ផ្លូវការ​ពី​សំណាក់​ក្រុមហ៊ុន​ Microsoft ​ ប៉ុន្តែ​នៅ​ផ្នែក​ខាង​ក្រោយ​ទូរសព្ទ​មាន​រំលេច​នូវ​ស្លាក​សញ្ញា​​របស់​ក្រុមហ៊ុន​ Nokia។ ទូរសព្ទ​នេះ​រចនា​រូបរាង​ដូច​ជា​ទូរសព្ទ​មុនៗ​របស់​ក្រុមហ៊ុន​ Nokia ហើយ​តួ​ខ្លួន​របស់​វា​ផលិត​ឡើង​ពី​សារធាតុ​លោហៈ​ដែល​មាន​ភាព​រឹង​មាំ​ល្អ។ Nokia 230 ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ Series 30+ ដែល​ធ្លាប់​មាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​កន្លង​មក។

 

 

Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​

 

 

អេក្រង់​របស់​វា​មាន​ទំហំ​២,៨​អ៊ីញ​ ដែល​មាន​ Resolution ទំហំ​ ២៤០x៣២០​ភីកសែល​ ចំណែក​ឯ​ RAM វិញ​មាន​ទំហំ​១៦​MB។ អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​ទូរសព្ទ​​នេះ​គឺ​វា​មាន​បំពាក់​នូវ​កាមេរ៉ា​មុខ​ក្រោយ​ទំហំ​២MP ​ព្រម​ទាំង​មាន​​នូវ​ភ្លើង​ LED ទាំង​មុខ​​ក្រោយ​ ដែល​ជួយ​​ដល់​ការ​ថត​រូប​ក្នុង​ស្ថានភាព​ងងឹត។ និយាយ​ពី​ការ​ភ្ជាប់​ទំនាក់​ទំនង​វិញ​​​មាន​បំពាក់​នូវ​ Bluetooth 3.0 តែ​​មិន​​មាន​​ប្រព័ន្ធ​ Wi-Fi នោះ​ឡើយ។

 

​ទូរសព្ទ​​​​​​ Nokia 230 នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​៥៥​ដុល្លារ​ (តម្លៃ​បរទេស) ហើយ​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​លក់​គឺ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​សម្រាប់​​ប្រទេស​ឥណ្ឌា​ ទ្វីប​​អាស៊ី និង​មជ្ឈិម​បូព៌ា៕​​​

 

 

 

ចុច​អាន៖ Print រូប​ Emoji ស្អាត​ៗ​ លើ​ក្រចក​ដៃដោយម៉ាស៊ីន​រ៉ូបូត​ Nailbot

 

 

Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​

នាំមកជូនដោយ

Nokia 230 ​​អាច​​លេង​ Facebook និង​ថត​​ Selfie បាន​​ម៉ា​អេម​ តម្លៃ​តែ​​៥៥​ដុល្លារ​