ចោរ​ដាច់ដាប​លួច​វះ​សាច់​ភ្លៅ​គោ​ទាំង​រស់នៅ​ស្រុក​ស្វាយ​ជ្រំ

ខេត្តស្វាយរៀង ​៖​ មានរឿង​គួរ​ឱ្យ​ហួសចិត្ត​មួយ​​​បាន​កើត​ឡើង​ គឺ​​ចោរ​ដាច់ដាប​យក​កាំបិត​មក​ពន្លះ​យក​សាច់​ភ្លៅ​គោ​ញី​មួយ​ក្បាល​អស់​មួយ​ដុំ​ប្រមាណ​ជា​០៣​គីឡូក្រាមយក​ទៅ​បាត់​ធ្វើ​ឲ្យ​សត្វ​គោ​ញីនោះ​ស្រែក​រោ​ទិ៍​ឈឺចាប់​គួរ​ឲ្យ​អាណិត​។

ករណី​ចោរ​ដាច់ដាប​ពន្លះ​យក​សាច់​គោ​ទាំង​រស់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​​រំលង​អធ្រា​ត្រ ថ្ងៃ​ទី​២៥ ​វិច្ឆិកា​ ២០១៥ នៅ​ជិត​ឡ​ត៍​សត្ត​ឃា​ត ​ស្ថិត​ក្នុង​​ភូមិ​តា​ប៉​ ឃុំ​តា​សួ​ស​​ ស្រុក​ស្វាយ​ជ្រំ​។​

បើ​តាម​ម្ចាស់​គោ​បាន​ឲ្យ​ដឹង​ថា នៅ​យប់​កើតហេតុ​គាត់​បាន​យក​គោ​មក​ចង​នៅ​មុខ​ផ្ទះ​ក្បែ​ឡត៍សត្ត​ឃា​ត ខណៈ​កំពុង​ដេក​លង់លក់​ស្រាប់តែ​ឮ​សូរ គោ​រោ​ទិ៍ក៏​ចុះ​មក​មើល​ទើប​ឃើញ​គោ​ញី​មួយ​ក្បាល​ចោរលួច​ពន្លះយក​សាច់​ភ្លៅ​ខាងក្រោយ​បាត់​មួយ​ដុំ​ចាប់ពី​គូ​ទម​ក​ដល់​លើ​ជង្គង់​ក្រោយ​ហូរ​ឈាមក្រហម​ច្រាល​​​គួរ​ឲ្យ​អាណិត​។

នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ខេត្តស្វាយរៀង​ដែល​មាន​ចោរ​ដាច់ដាប​លួច​ពន្លះយក​សាច់​គោ​ទាំង​រស់​គ្មាន​ក្តីអាណិត​បែបនេះ៕

  • ចោរ​ដាច់ដាប​លួច​វះ​សាច់​ភ្លៅ​គោ​ទាំង​រស់នៅ​ស្រុក​ស្វាយ​ជ្រំ已关闭评论
  • 206 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:​អន្តរជាតិ
Tags: