ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ក្នុង​ក្រុង​សិរី​សោភ័ណ ​ត្រូវ​ក្របួច​បាន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​ចុះ​បង្ក្រាប​បាន កាលពី​វេលា​ម៉ោង​០២ និង​១៨​នាទី​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ខ្លោងទ្វារវត្ត​កង​វ៉ា ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​តូច សុធា ហៅ​យ៉ាវ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ជា​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​យ៉ាង​សកម្ម​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​អំបិល និង​សង្កាត់​កំពង់ស្វាយ ។

ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​.​ស​ក្រាម​ចំនួន​៣​ថង់​តូច និង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន គ្រាប់​ពណ៌​ក្រហម ចំនួន​៣០​គ្រាប់ ទូរស័ព្ទ​ដៃ​១​គ្រឿង ស្លាបព្រា​១ ។