សម្តេចតេជោ ហ៊ុន សែន​ ​ពិធីបុណ្យបញ្ចប់ទៅ​​ដោយសន្តិភាព​និង​សូមការអធ្យាស្រ័យ​ពីប្រជាពលរដ្ឋ​ចំពោះការដាច់ភ្លើង

រាជធានីភ្នំពេញ ៖ ​សម្តេចតេជោ ហ៊ុន សែន ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (facebook)​ បង្ហោះនៅព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ​ មានខ្លឹមសារទំាងស្រុង ៖​ពិធីបុណ្យនិងការឈប់សំរាក ​កំសាន្តសប្បាយ ​ត្រូវបានបញ្ចប់ជាមួយនិង​សុខសន្តិភាព​ ស្ថិរភាពនយោបាយដ៏រឹងមាំ។

សូមកោតសសើរគ្រប់ស្ថាបន័ ​ថ្នាក់ជាតិ អាជ្ញាធរថ្នាក់​ក្រោមជាតិ និង​កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ​ដែលបានខិតខំរក្សា​សន្តិសុខសណ្ដាប់សង្គម ​ដើម្បីការសប្បាយ​របស់​​ប្រជាជន​នៅគ្រប់ទីកន្លែង​ទូទាំងប្រទេស។

សូមកោតសសើរ​បណ្តាស្ថានីយទូរទស្សន៍ដែល​បានរៀបចំការប្រគំុតន្ត្រីផ្សាយ​បន្តផ្ទាល់ដោយមាន​ការចូលរួមពីសិល្បករ ​សិល្បការិនីជាច្រើននាក់​ដែលខ្ញុំសូមយកឱកាស នេះ ថ្លែងអំណរ​គុណយ៉ាជ្រាលជ្រៅ ។

ជាថ្មីម្តងទៀត​ ​ខ្ញុំសូមការយោគយល់អធ្យាស្រ័យ​លើការដាច់ចរន្តអគ្គីសនី​កាលពីរាត្រីកន្លងទៅ​ដែលរំខានដល់ការសប្បាយរីករាយរបស់​ ប្រជាជននាថ្ងៃ​ចុងក្រោយ​នៃថ្ងៃ​បុណ្យ៕