បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចដួលចូលក្រោម រថយន្តកិចស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ នៅស្រុកកៀនស្វាយ

កណ្តាល ៖ យ៉ាងហោចណាស់ មានមនុស្សម្នាក់ និង២នាក់ទៀត រងបួសធ្ងន់ ដោយសារ បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចបានដួលចូលក្រោម រថយន្តកិនស្លាប់ ហេតុការណ៍នេះ បានកើតឡើងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលា ម៉ោង១៨ និង១៣នាទី នៅលើកំណាត់ផ្លូវជាតិលេខ១១០ ស្ថិតនៅភូមិឈើទាល ឃំុឈើទាល ស្រុកកៀន ស្វាយ ខេត្តកណ្តាល ។

តាមប្រភពសាក្សី បានឃើញការណ៍ បាននិយាយថា មានម៉ូតូម៉ាកគុប ចង្កៀងជ្រុង ពណ៍បៃតងចាស់ គ្មាន ស្លាកលេខ បើកបរដោយឈ្មោះ សំ ខានរ៉ានី ភេទស្រី អាយុ២១ឆ្នាំ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) រស់នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល និងអ្នករួមដំណើរមានឈ្មោះសំ.ខាជូរី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកស្លាប់ (ប្អូនអ្នកស្លាប់) បានធ្វើដំណើរចេញកំពង់ស្វាយ ទៅភ្នំពេញ លុះមកដល់ត្រង់ចំណុចខាងលើ បានបើកជែងរថយន្តធ្វើដំណើរ ស្របទិសគ្នាក៏ទាក់ដៃ ចង្គូតគ្នាជាមួយម៉ូតូម៉ាក ហុងដាគុប ៩០ ពណ៍បៃតងចាស់ ពាក់ស្លាកលេខ ឃ៧៧២៧កណ.១ បញ្ច្រស់ទិសគ្នា រួចក៏បានដួលហើយបានខ្ទាតមនុស្សចូលក្រោមរថយន្តកង់ក្រោយកិនស្លាប់ម្នាក់របួសធ្ងន់ស្រាល២នាក់។

លោកប៉ា.សំអិតអធិការនគរបាលស្រុកកៀនស្វាយ បានអោយដឹងថារថយន្តម៉ាកFUSOពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-6577 អ្នកបើកបរគេចខ្លួនបាត់ ។

លោកអធិការថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅធ្វើការវាស់វែង បញ្ចូនអ្នករបួសទៅមន្ទីរពេទ្យ ហើយសពប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកវត្ថុតាង ម៉ូតូនិងរថយន្ត យកទៅរក្សាទុកនៅអធិការ ដ្ឋានស្រុកបន្តនិតិវិធី ៕

បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចដួលចូលក្រោម រថយន្តកិចស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ នៅស្រុកកៀនស្វាយ
បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចដួលចូលក្រោម រថយន្តកិចស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ នៅស្រុកកៀនស្វាយ
បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចដួលចូលក្រោម រថយន្តកិចស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ នៅស្រុកកៀនស្វាយ
បើកម៉ូតូទាក់ដៃចង្គូតគ្នា រួចដួលចូលក្រោម រថយន្តកិចស្លាប់ម្នាក់ របួសធ្ងន់ ស្រាល ២នាក់ នៅស្រុកកៀនស្វាយ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត