រុស្ស៊ី នឹងជួយកម្ពុជា សាង់សង់ រោងចក្រថាមពលនុយក្លេអ៊ែរ

កម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សារព័ត៌មាន Reuters ចុះផ្សាយឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងជួយដល់កម្ពុជា លើគំរោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀងរួមគ្នាមួយ ដែលបានធ្វើឡើងនៅសប្តាហ៍នេះ អំឡុងពេលដំណើរកម្សាន្តលក្ខណ:ឯកជន របស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មីដវេដេវ មកកាន់កម្ពុជា​។

លោក សឺចេ គីរីនកូ ប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ Rosatom របស់រដ្ឋ បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ក្រោយការចុះកិច្ចព្រមព្រៀងរវាងរុស្ស៊ីនឹងកម្ពុជា ឲ្យដឹងថា៖ «រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពិចារិណាអំពីអនាគត ដែលនោះជាការសាងសង់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ»។

យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្ត្រីផ្នែកថាមពលរបស់កម្ពុជា បានបដិសេធក្នុងការបញ្ចេញមតិ អំពីកិច្ចព្រមព្រៀងនោះ។

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា ក្រោមការចុះកិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងផ្តល់អ្នកជំនាញ បូករួមជាមួយការស្រាវជ្រាវ និងការបង្វឹកមកដល់កម្ពុជា។ លោក សឺចេ គីរីនកូ បានមានប្រសាសន៍ថា៖ «​យល់ល្អ យើងគួរចាប់ផ្តើមជាមួយការស្រាវជ្រាវអំពី រេអាក់ទ័រ ជាមុនសិន និងបង្កើតឲ្យមានមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅក្នុងប្រទេសកម្ពុជា»។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានលក្ខណ:ស្រដៀងគ្នាដែរ នៅក្នុងកិច្ចព្រមព្រៀងរវាង រុស្ស៊ីជាមួយប្រទេសប៊ុលឡាវី។

លោក គីរីនកូ បន្ថែមថា៖ រាល់កត្តាសេដ្ឋកិច្ចទាំងអស់ដែលកំពុងតែផុសឡើង កំពុងជួបវិបត្តិស្នូលមួយ។ សំរាប់ការអភិវឌ្ឍន៍ ជាធម្មតាត្រូវការប្រភពថាមពលដែលគួរឲ្យជឿទុកចិត្ត ថោក និងធានាបាននូវទំនុកចិត្ត។

ប្រភពព័ត៌មាន បានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្វែងរកទុកវិនិយោគពីបរទេសចំនួន ៣ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់រោងចក្រថាមពល វារីអគ្គិសនីចំនួន ៦កន្លែង ឲ្យបានមុនឆ្នាំ២០១៨ ផងដែរ។ ប្រភពបន្តថា ប្រទេសកម្ពុជា បាននិងកំពុងសិក្សាអំពីបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរផងដែរ ជាផ្នែកមួយស្រដៀងទៅនឹងបណ្តាប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ៕

រុស្ស៊ី នឹងជួយកម្ពុជា សាង់សង់ រោងចក្រថាមពលនុយក្លេអ៊ែរ
រូបតំណាង

 ប្រភព៖ R

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត