ភ្ញាក់ព្រឺត! ហាងលក់សម្លៀកបំពាក់ យីហោ ISIS ធ្វើឲ្យអតិថិជន និងប៉ូលិសមានការភ្ញាក់ផ្អើល

ចិន៖ ហាងលក់សំលៀកបំពាក់នារី មួយកន្លែង ដាក់ឈ្មោះយីហោរ ISIS មិនត្រឹមតែ ធ្វើឲ្យអតិថិជនមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ​ ប៉ុន្តែវាបានរាលដាលទៅដល់ប៉ូលិសថែមទៀតផង។

បច្ចុប្បន្នមនុស្សគ្រប់គ្នា កំពុងមានការភ័យខ្លាច ក្រុម ISIS ដែលជាក្រុមសកម្មប្រយុទ្ធអុីស្លាមជ្រុលនិយម ដែលមានភាពសាហាវឃោរឃៅ និងត្រូវបានគេអះអាងថា ជាអ្នកប្រព្រឹត្តអំពើភេវកម្មធំៗជាច្រើន ជាក់ស្តែងដូចជាអំពើភេរវកម្មនៅប្រទេសលីបង់ និងបារាំង កាលពីពេលថ្មីៗនេះផងដែរ។

អ្វីដែលជារឿងចម្លែកនោះ គឺហាងលក់សម្លៀកបំពាក់នារីមួយកន្លែង នៅឯទីក្រុង Shenzhen បែរជាដាក់ឈ្មោះយីហោររបស់ខ្លួនថា ISIS យ៉ាងធំៗនៅលើក្លោងទ្វារចូលទៅវិញ បង្កឲ្យការភ្ញាក់ផ្អើលដល់មនុស្សម្នាយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ។ ម្ចាស់ស្រី ហាងលក់សម្លៀកបំពាក់យីហោ ISIS នាមត្រកូល Chen បានប្រាប់ដល់ប៉ូលិលឲ្យដឹងថា នាងបានប្រើប្រាស់យីហោរហាង ឈ្មោះ ISIS ព្រោះវាមានទំនាក់ទំនងទៅនឹងពាក្យចិនកុកងឺ "is-is" ដែលបញ្ចេញសំលេងថា "yisi-yisi" ដែលវាមានអត្ថន័យថា ផ្តល់ជូននូវអំណោយទៅដល់នរណាម្នាក់។

នាង Chen បានបើកហាងលក់សម្លៀកបំពាក់ និងគ្រឿងតុបតែងកាយនារី បែបទំនើបខាងលើនេះ តាំងពីឆ្នាំ២០១២ មកម្ល៉េះ ប៉ុន្តែកាលពីពេលថ្មីៗនេះ  ប៉ូលិសបានធ្វើការកោះហៅនាងទៅបំភ្លឺ ហើយនាងបានដកយីហោ ISIS នោះចេញរួចហើយផងដែរ។ ក្រោយមកទៀត ប៉ូលិសបានធ្វើការសុើបអង្កេត និងបានបញ្ជាក់ថានាង Chen ពុំមានការទាក់ទងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នោះទេ៕

ភ្ញាក់ព្រឺត! ហាងលក់សម្លៀកបំពាក់ យីហោ ISIS ធ្វើឲ្យអតិថិជន និងប៉ូលិសមានការភ្ញាក់ផ្អើល
ភ្ញាក់ព្រឺត! ហាងលក់សម្លៀកបំពាក់ យីហោ ISIS ធ្វើឲ្យអតិថិជន និងប៉ូលិសមានការភ្ញាក់ផ្អើល

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត