កម្លាំងនគរបាលខេត្ត ចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជន សង្ស័យជាបន្តបន្ទាប់ ចំនួន០៣នាក់ រួមនឹង វត្ថុតាង ក្នុងក្រុងកំពត

កំពត៖ ជនសង្ស័យធ្វើ សកម្មភាព ចរាចរជួញដូរគ្រឿងញៀន ក្នុងទឹកដីក្រុងកំពត ដ៏សកម្ម៣នាក់ រួមនឹងវត្ថុតាង ត្រូវបាន កម្លាំងនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តកំពត ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឧត្តម សេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួល នីតិវិធីពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ខៃ សម្ផស្ស ផងដែរចុះធ្វើការបង្ក្រាបបានជាបន្តបន្ទាប់គ្នា ចាប់ពីយប់ថ្ងៃទី២៥ ដល់វេលា ព្រឹកថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៥នេះ ក្នុងភូមិសាស្ត្រ ក្រុងកំពត។

មន្ត្រីជំនាញនគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ជនសង្ស័យទាំង៣: ទី១/ឈ្មោះ តាំង រ៉ាឌី ហៅតុង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងនិងខេត្តកំពត ត្រូវកម្លាំងសមត្ថកិច្ចចនគរបាលខាងលើ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៥ ចំណុចមុខផ្ទះសំណាក់រីករាយ ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុង និងខេត្តកំពត វត្ថុតាងដែល រឹបអូសបានរួមមាន៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់តូច និង១ កញ្ចប់ ធំ,ទី២/ឈ្មោះង៉ែត ស្រីពៅ ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត កម្លាំងដដែលឃាត់ខ្លួនបាន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៥ ក្នុងផ្ទះស្នាក់នៅរបស់ខ្លួនខាងលើ ដោយរឹបអូស វត្ថុតាងរួមមាន: ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់ធំ និងសម្ភារៈពាក់ព័ន្ធគ្រឿងញៀនមួយចំនួន និងទី៣/ឈ្មោះឌឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងនិងខេត្តកំពត ត្រូវបានកម្លាំងខាងលើឃាត់ខ្លួន នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៥ នៅផ្ទះរបស់ខ្លួន។បច្ចុប្បន្ន កម្លាំងបាននិងកំពុងឆែកឆេរ នៅកន្លែងពាក់ព័ន្ធមួយចំនួន ដើម្បីស្វែងរកវត្ថុតាង ឈានទៅដាក់បន្ទុកនៃបទល្មើស។

មន្ត្រីនគរបាលដដែលបន្តថា ក្រោយពីកម្លាំង ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ នូវបណ្តាជនសង្ស័យខាងលើបានភ្លាម ក៏នាំមកសាកសួរនៅឯស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ឈានទៅចាត់ការតាមនីតិវិធីច្បាប់៕