ស្លាប់ម្នាក់របួសធ្ងន់​ ២នាក់ ដោយគ្រោះថ្នាក់ ចរាចរនៅផ្លូវ៣៧១

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ នៅនឹងកន្លែង និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះ ថ្នាក់ចរាចរ រវាងថថយន្ត និងម៉ូតូ កាលវេលាម៉ោង៩និង២៥នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវ៣៧១  ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ។

លោក តេង ស៊ី ណញ អធិការខណ្ឌមានជ័យ បានបញ្ជាក់ថា ករណីគ្រោះថ្នាកើចរាចរណ៍នេះ កើតឡើងរវាងរថយន្ ត០១គ្រឿង ម៉ាកតូយ៉ូតាហ្វ័រទូន័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z 6740 បើកបរដោយឈ្មោះ ឈិន សារ៉េត ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត ទីលំនៅភូមិបឹងជន្លេ ឃុំ ឬស្សីជ្រោយ ស្រុក មុខកំពូល ខេត្ត កណ្តាល  ទិសដៅពី កើត ទៅលិច (បើកបរ បញ្ច្រាស ទិសគ្នា) បានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកសេ១១០ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU 8700  ជិះឌុបគ្នា ៣នាក់ បើកបរដោយឈ្មោះ ភិន រ៉ា  ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ  នៅផ្ទះ ស្នាក់នៅផ្ទះលេខ ៣៦៦ ផ្លូវលេខ៤៨៦ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ និងអ្នកជិះខាងក្រោយពីរនាក់ ឈ្មោះ ភិន រិទ្ធ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ សិស្ស និង ឈ្មោះ ស្រី និច ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំង០២នាក់ស្នាក់នៅជាមួយជនរងគ្រោះឈ្មោះ ភិន រ៉ា  រងរបួសបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ចំណែកសពបានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅ វត្តសំបួរមាស ក្នុងខណ្ឌដង្កោ  ។ ចំពោះរថយន្ត និងអ្នកបើកបរ ព្រមទាំងម៉ូតូជនរងគ្រោះប្រគល់ អោយការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។

ស្លាប់ម្នាក់របួសធ្ងន់​ ២នាក់ ដោយគ្រោះថ្នាក់ ចរាចរនៅផ្លូវ៣៧១

ស្លាប់ម្នាក់របួសធ្ងន់​ ២នាក់ ដោយគ្រោះថ្នាក់ ចរាចរនៅផ្លូវ៣៧១