កម្លាំងអាវុធហត្ថស្រុកស្អាង បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ឃាត់ប្រពន្ធ ខណ:ប្តីរត់គេចខ្លួន ដកហូតថ្នាំ៧កញ្ចប់

កណ្តាល : កម្លាំងអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល បានបន្តប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួន ស្រ្តីជាប្រពន្ធ ខណ:បុរសជាប្តី បាន និងកំពុងរត់គេចខ្លួន ព្រមទាំងដកហូតថ្នាំញៀន ចំនួន៧កញ្ចប់ផងដែរ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិត នៅចំណុចព្រែកតាសៅស្ថិតក្នុងភូមិព្រែកតាសៅឃុំស្វាយប្រទាល ស្រុកស្អាង។

មន្រ្តីអាវុធហត្ថ ស្រុកស្អាង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ជនសង្ស័យជាប្រពន្ធ ឈ្មោះ ប្រុស ស្រីភក្រ្ត័ អាយុ២៥ឆ្នាំមានទីលំនៅជាមួយគ្នាមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាលស្រុកស្អាង ដោយឡែកបុរសជាប្តី ឈ្មោះជិ សុភក្រ្ត័ អាយុ ២៨ឆ្នាំ បានរត់គេចខ្លួន។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីមេបញ្ជាការខេត្ត លោកឧត្តមសេនីយ៏ សំ តុលា លើការបង្ក្រាបបទ ល្មើសតាមមូលដ្ឋាន ជាប្រចាំនោះ កម្លាំងបានចុះល្បាតលុះមកដល់ ចំណុចកើតហេតុ ខាងលើ ក៏ជួបពីរនាក់ប្តីប្រពន្ធជា មុខសញ្ញាជួញដូរ ពេលនោះ កម្លាំងយើងក៏ហៅអោយឈប់ធ្វើការត្រួត ពិនិត្យឆែកឆេរខ្លួនប្រាណរកឃើញ រកឃើញគ្រឿងញៀនចំនួន៧កញ្ចប់ ចំណែកប្តីជាអ្នកឌុបឃើញដូច្នេះបើកម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្នកម្លាំងអាវុធហត្ថ ខេត្ត និង ស្រុកស្អាង កំពុងចាត់ការបន្តតាមនីតិវិធីច្បាប់។