​​បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ


​​បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ

ការ​បង្កើត​ប្លុក ឬ​វិបសាយ​ជា​ជំនាញ​មួយ ដែល​និស្សិត IT ភាគ​ច្រើន​គិត​ថា​ងាយ​ស្រួល។ ការ​បង្កើត​ប្លុក​ឬ​វិបសាយ ក្រៅ​ពី​និស្សិត​ដែល​សិក្សា​ជំនាញ IT ក៏​អាច​បង្កើត​បាន​ដែរ ព្រោះ​វា​សាមញ្ញ​គ្រាន់​តែ​ត្រូវ​ការ​គំនិត​ច្នៃ​ប្រឌិត​តែ​ប៉ុណ្ណោះ។

 

​​បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ

 

លោក ច័ន្ទ រក្សា ជា​បុគ្គលិក​ការិយាល័យ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មួយ​ ដែល​ធ្លាប់​មាន​បទពិសោធន៍​លើ​ការ​បង្កើត​ប្លុក ឬ វិបសាយ​ផ្ទាល់​ខ្លួន លោក​ចែក​រំលែក​បទ​ពិសោធន៍​និង​ចំណេះដឹង​ការ​បង្កើត​ប្លុក​និង​វិបសាយ​ដោយ​មិន​ចាំ​បាច់​សរសេរ​កូដ។

 

Sabay៖ តើ​ការ​បង្កើត​ប្លុក ឬ​វិបសាយ តម្រូវ​ឲ្យ​អ្នកបង្កើត​ត្រូវ​មាន​ចំណេះដឹង​អ្វី​ខ្លះ?
វាគ្មិន៖ ការ​បង្កើត​ប្លុក ឬ​វិបសាយ​ផ្ទាល់​ខ្លួន​ជា​ការ​ងាយ​ស្រួល និង​ក៏​មិន​ចាំ​បាច់​ត្រូវ​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​អី​ដែរ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់​ដែរ​ថា​បង្កើត​វា​ឡើង​ក្នុង​គោលបំណង​អ្វី? តាម​បទពិសោធន៍​ខ្ញុំ ចំណេះដឹង​ដែល​អ្នក​បង្កើត​ត្រូវ​មាន​នោះ​គឺ ការ​រក​ឈ្មោះ​​ដាក់​ឲ្យ​ប្លុក ឬ​វិបសាយ និង​ដាក់​ឲ្យ​ច្បាស់​ថា ឈ្មោះ​ជា​ប្រភេទ​បែប​ណា(ឧទាហរណ៍៖ Business, Entertainment, News, Sport…) ជាដើម ចេះ​រៀប​ចំ ឬ​រចនា Interface ឲ្យ​មាន​ភាព​ទាក់ទាញ ចេះ​ដាក់​រៀប​ចំ Layout និង​ដាក់​ឈ្មោះ​ឲ្យ​ Content។

 

Sabay៖ តើ​ការ​បង្កើត​ប្លុក ឬ​វិបសាយ ចាំបាច់​ត្រូវ​ចេះ​កូដ​បន្ថែម​ដែរ​ទេ?
វាគ្មិន៖ បាទ! ពិត​ណាស់ ការ​បង្កើត​ប្លុក ឬ​វិបសាយ ត្រូវ​តែ​ចេះ​សរសេរ​កូដ ប៉ុន្តែ​ក៏​មាន​វិធី​ជា​ច្រើន​ទៀត​ក្នុង​ការ​បង្កើត​ដោយ​មិន​ចាំ​បាច់​ចេះ​កូដ​ដែរ​ដូច​ជា៖ វិបសាយ WordPress.com ជា​ដើម ដែល​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ចង់​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន បង្កើត​ដោយ​​មិន​ចាំបាច់​ចេះ​សរសេរ​កូដ គ្រាន់​តែ​ថា វា​មិន​ដូច​អ្វី​ដែល​យើង​ចង់​បាន​តែ​ប៉ុណ្ណោះ ដោយ​ឡែក​វិបសាយ WordPress.org វិញ​អាច​បង្កើត​បាន ប៉ុន្តែ​ទាល់​តែ​ចេះ​សរសេរ​កូដ។

 

Sabay៖ តើ​វា​មាន​សុវត្ថិភាព (Security) ដែរ​ទេ ប្រសិន​បើ​ប្លុក ឬ​វិបសាយ​មិន​សរសេរ​កូដ​ដាក់?
វាគ្មិន៖ វា​មាន​សុវត្ថិភាព​តិច​តួច​ណាស់ បើ​យើង​មិន​សរសេរ​កូដ​ដាក់ ប៉ុន្តែ​ប្រសិន​បើ​យើង​ឧស្សាហ៍​ Back up ឬ Restore ទិន្នន័យ​ហើយ​ធ្វើតេស្ត​ ក្រែង​លោ វា​អាច​ខុស​ពី​ទិន្នន័យ​ដើម ឬ​បាត់បង់​ វា​ក៏​មិន​ជា​បញ្ហា​ដែរ។

 

Sabay៖ ជា​ចុង​ក្រោយ តើ​លោក​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ណា​ដែរ ចំពោះ​ការ​បង្កើត​ប្លុក​ផ្ទាល់​ខ្លួន ?
វាគ្មិន៖ ខ្ញុំ​គិត​ថា​ល្អ និង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ព្រោះ​វា​អាច​ជា​កន្លែង​សម្រាប់​យើង​ចែក​រំលែក​ និង​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត ហើយ​ជំរុញ​ឲ្យ​ការ​ស្រាវ​ជ្រាវ​កាន់​តែ​មាន​ប្រសិទ្ធភាព ជា​ពិសេស​យើង​អាច Promote ពី​ស្នាដៃ ឬ​សមិទ្ធផល​ដែល​យើង​មាន និង​អាច​ទទួល​បាន​ឱកាស​ការ​ងារ​ល្អ​មួយ ​ពេល​យើង​យក​វា​ទៅ​បង្ហាញ​គេ។

 

លោក ច័ន្ទ រក្សា​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ ២០០៩ និង​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​ និង​បច្ចុប្បន្ន​កំពុង​បម្រើការ​នៅ​ក្នុង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

 

​​បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ

 

បន្ត​អាន៖ Apple.com ផ្តល់​ដំណោះស្រាយ​គ្រប់​បញ្ហា អ្នក​ប្រើប្រាស់ Apple កម្ពុជា​ភាគ​ច្រើន​មើល​រំលង

បន្តអាន៖ KhmerAcademy បន្ថែម​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ពិត សម្រាប់​សិស្សានុសិស្ស​កម្រិត​វិទ្យាល័យ

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

​​បង្កើត​ប្លុក វិបសាយ​​មិន​ចេះ​សរសេរ​កូដ​ក៏​អាច​បង្កើត​បាន​ដែរ