​ក្មេងប្រុស​ម្នាក់ ចុះ​លេង​ទឹក​នៅ​ក្លឹប​កំសាន្ត​កំពង់សោម លង់ទឹក​ស្លាប់

ព្រះសីហនុ: ក្មេងប្រុស​ម្នាក់ ចុះ​ហែល​ទឹក​លេង បណ្ដាល​ឲ្យ​លង់​ស្លាប់ នៅវេលា​ម៉ោងជាង ២ រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្លឹប​កំសាន្ត កំពង់សោម សង្កាត់​៣ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះ ឈ្មោះ នាង បូ​នី អាយុ​៩​ឆ្នាំ ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ខេត្ត​ព្រះសីហនុ​។ មុនពេល​កើតហេតុ គេ​បានឃើញ​ក្មេងប្រុស​ម្នាក់នេះ បាន​ចុះ​ទៅលេង នៅក្នុង​អាងទឹក លុះ​មួយសន្ទុះ​ក្រោយមក គេ​ប្រទះឃើញ​ក្មេង​នេះ លិច​ក្នុង​ទឹកបាត់ទៅហើយ​។ ពេលនោះ​គេ​ក៏​នាំគ្នា​ចុះទៅ​​ជួយ តែ​អកុសល​ក្មេងប្រុស​នេះ ស្លាប់​បាត់ទៅហើយ ។​

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​គ្រូពេទ្យ បាន មក​ពិនិត្យ​លើ ខ្លួន​សាកសព​ក្មេងប្រុស​រងគ្រោះ រួច​បាន​ប្រាប់ថា ពិតជា​ស្លាប់ ​ដោយ​លង់ទឹកប្រាកដ​មែន ហើយ​បាន​ប្រគល់ជូន ឪពុកម្តាយ យកទៅ​ធ្វើបុណ្យ នៅឯ​ស្រុក កំណើត ស្ថិតក្នុង​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ៕V​/S

​ក្មេងប្រុស​ម្នាក់ ចុះ​លេង​ទឹក​នៅ​ក្លឹប​កំសាន្ត​កំពង់សោម លង់ទឹក​ស្លាប់

​ក្មេងប្រុស​ម្នាក់ ចុះ​លេង​ទឹក​នៅ​ក្លឹប​កំសាន្ត​កំពង់សោម លង់ទឹក​ស្លាប់