​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

ភ្នំពេញ: នគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់ ។​

​ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៥​និង​៤០​នាទី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅផ្ទះ​គ្មាន​លេខ ច្រកចូល​ឌឿងហែម ខាងក្រោយ QB ផ្លូវ​ព្រះមុនីវង្ស  ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។​

​ជនសង្ស័យ ឈ្មោះ ម៉ា ចាន់ថន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង ថ្នាំញៀន​ចំនួន​៤​កញ្ចប់​ធំ ៧​កញ្ចប់​តូច ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក ១៣​គ្រាប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ចំនួន​១ ម៉ូតូ​១​គ្រឿង​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ពេលនេះ ជនសង្ស័យ ព្រមទាំង​វត្ថុតាង ត្រូវបាន​កសាង សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕V/S

​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន