​ម៉ូតូ​២​គ្រឿង ទាក់​ដៃ​ច​ង្កូត​គ្នា ដួល​ចូល​ក្រោម​រថយន្ត កិន​ស្លាប់​ម្នាក់ របួសធ្ងន់ ស្រាល ២​នាក់​

​កណ្តាល: មនុស្ស​ម្នាក់បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត រង​បួស​ធ្ងន់​ស្រាល ដោយសារ​ពួកគេ​បាន​បើក​ម៉ូតូ ទាក់​ដៃចង្កូត​គ្នា រួច​ដួល​ចូល​ក្រោម​រថយន្ត​កាលពី​វេលា​ម៉ោង ៦ ព្រលប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​១១០ ស្ថិតនៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​លោកប៉ា សំអិត អធិការនគរបាល ស្រុក​កៀនស្វាយ បានអោយដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ សំ ខាន​រ៉ានី ភេទ​ស្រី អាយុ​២១​ឆ្នាំ  និង​អ្នករួមដំណើរ​ឈ្មោះ សំ ខា​ជូ​រី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​អ្នកស្លាប់ រស់នៅ​ភូមិ​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ជាមួយគ្នា ។ ចំណែក​ភាគី​ម្ខាង​ទៀត មិន​ត្រូវបាន​ស្គាល់អត្តសញ្ញាណ​នោះទេ​។ រីឯ​អ្នកបើកបរ​រថយន្ត​បង្ក បាន​រត់​គេចខ្លួនបាត់​។​

​តាម​សាក្សី​ដែល​បានឃើញ​ការណ៍ បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា គុប ចង្កៀង​ជ្រុង ពណ៌​បៃតងចាស់ គ្មាន ស្លាក​លេខ បានធ្វើ​ដំណើរ​ចេញពី​កំពង់ស្វាយ ទៅ​ភ្នំពេញ លុះ​មកដល់​ត្រង់ ចំណុច​ខាងលើ បាន​បើក​ជែង​រថយន្ត ធ្វើដំណើរ ស្រប​ទិស​គ្នា ក៏​ទា​ក់ដៃ​ច​ង្គូ​ត​គ្នា​​ជាមួយ​ម៉ូតូ ម៉ាក​ហុងដា គុប ៩០ ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ឃ​៧៧២៧​កណ​.១ បញ្ច្រាស់ទិស​គ្នា រួច​ក៏បាន​ដួល ហើយ​បាន​ខ្ទាត​មនុស្ស ចូល​ក្រោម​រថយន្ត​ម៉ាក FUSO ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6577 កង់​ក្រោយ កិន​ស្លាប់​ម្នា ក់​របួសធ្ងន់​ស្រាល​២​នាក់​។​

​លោក​អធិការ បាន​និយាយថា ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ចុះ​វាស់វែង ប​ញ្ចូ​ន​អ្នករបួស​ទៅ​មន្ទីរពេទ្យ ហើយ​សព​ប្រគល់ជូន​ក្រុមគ្រួសារ ។ ដោយឡែក វត្ថុតាងម៉ូតូ​និង​រថយន្ត យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ស្រុក​បន្ត​និតិ​វិធី ៕V​/S