ពូទីន “ជាការប្រសើរ ដើម្បីឲ្យមានចំណុចរួម” លើបញ្ហាស៊ីរី

ប៉ារីស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានថ្លែងការអំពាវនាវឲ្យមានការរួបរួមគ្នា ជាធ្លុងមួយ លើបញ្ហាស៊ីរី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ នេះបើតាមការផ្សាយរបស់ ទូរទស្សន៍ ស៊ីអិនអិន នៅយប់ថ្ងៃព្រហស្បតិ៍នេះ។

លោក ពូទីន បានថ្លែងនៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយសមភាគីបារំាងលោក ហ្វ្រង់ស័រ ហូឡង់ នៅក្នុងដំណើរទៅគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលស្លាប់ ក្នុងការវាយប្រហារទីក្រុងប៉ារីស ដែលបណ្តាលមនុស្ស១៣០នាក់ស្លាប់។

យ់ាងណាក៏ដោយ លោក ពូទីន ថ្លែងថា លោក ត្រៀមខ្លួន សម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការនានាជាមួយ លោក ហូឡង់ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។

លោក ហ្រ្វង់ស័រ ហូឡង់ បានថ្លែងថា “យើងត្រូវបង្កើតឲ្យមានយុទ្ធនាការចម្រុះ ដ៏ធំនេះជាមួយគ្នា ដើម្បីប្រឆាំងភេរវកម្ម”។ មូស្គូ គឺប្រទេសធំចុងក្រោយដែលត្រូវបានស្នើដោយលោក ហូឡង់ ដើម្បីស្វែងរកកិច្ចប្រឹងប្រែងធំមួយ ក្នុងការបោសសម្អាតពួក IS នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ស៊ីរី។

លោក ហូឡង់ បានកត់សម្គាល់ថា លោកបានទទួលការគាំទ្រ ពីអង់គ្លេស ខណៈនាយករដ្ឋមន្រ្តីអង់គ្លេស លោក ដេវីដ ខាំមើរូន កំពុងតែស្វែងរកការគាំទ្រពីការអនុម័តរបស់សភាអង់គ្លេស ដើម្បីវាយប្រហារតាមដែនអាកាស ប្រឆាំងពួក IS នៅក្នុងប្រទេសស៊ីរី។

លោក ខាំមើរូន បានថ្លែងាថ អង់គ្លេស មិនគួររង់ចាំ ការវាយភេរវកម្ម មកដល់អង់គ្លេស មុនពេលដែលខ្លួនចាត់វិធានការណាមួយនោះទេ៕

ពូទីន “ជាការប្រសើរ ដើម្បីឲ្យមានចំណុចរួម” លើបញ្ហាស៊ីរី

ពូទីន “ជាការប្រសើរ ដើម្បីឲ្យមានចំណុចរួម” លើបញ្ហាស៊ីរី