បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​លើ​មីន​ផ្ទុះ​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​សំពៅ​លូន

​ខេត្តបាត់ដំបង​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ បន្ទាប់ពី​បើក​ត្រាក់ទ័រ​ជាន់​ត្រូវ​មីន​ផ្ទុះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាជន​រស់នៅ​ជុំវិញ នៅ​ចំណុច​ចំការ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។ 

​    ​អធិកា​នគរបាល​ស្រុក​សំពៅ​លូន​លោក​វរសេនីយ៍ទោ ពេជ្រ សា​រ៉ែ​ន បានអោយដឹងថា កាលពី​ថ្ងៃទី​២៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ ម៉ោង ១៤ និង​១០​នាទី នៅ​ចំណុច​ចំការ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន មាន​ករណី​ផ្ទុះ​មីន ១​លើក​ដោយ​ត្រាក់ទ័រ​របស់​ឈ្មោះ ឆេង ចេក ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន​។ 

​    ​លោក​អធិការ​បាន​បញ្ជាក់ថា ជនរងគ្រោះ​កំពុង​ភ្ជួរដីចំការ​បានជា​ន់​ចំ​មីនតោន​ផ្ទុះ​បណ្តាលឱ្យ​របួស​អ្នកបើកបរ​ត្រង់​ភ្នែក និង​ដៃ​។ ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​ត្រាក់ទ័រ​ខូចខាត​ផ្នែក​ខាងមុខ​៕

បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​លើ​មីន​ផ្ទុះ​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​សំពៅ​លូន
បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ជាន់​លើ​មីន​ផ្ទុះ​រងរបួស​ធ្ងន់​ម្នាក់​នៅ​ស្រុក​សំពៅ​លូន