​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​

ខេត្តរតនគិរី​៖​បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្អាក​ធ្វើ​ពិធីបុណ្យ​អុំទូក​ដោយហេតុ​ផល​ថា​ទឹក​តិច​មិនអាច​អុំ​កើត​យ៉ាងណាក៏ដោយ​តែ​ការរៀបចំ​ពី ធី​អបអរសាទរ​និង​ពិធី​ផ្សេងៗ​ទៀត​នៅតែ​បន្តធ្វើ​ធម្មតា​ដូច​សព្វមួយដង​។ 

​    ​ដោយឡែក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​រយៈពេល​បី​ថ្ងៃនេះ គេ​សង្កេតឃើញថា មាន​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​ជាច្រើន បានមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​ក្នុង​វិស្សមកាល​របស់​ពួកគាត់ ក្នុង​បំណង​លំហែកាយ ក្រោយ​សំរាក​ពី​ការងារ និង​សិក្សា​ស្វែងយល់​ពី​តំបន់​ទេសចរ​ណ៏​ធម្មជាតិ វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​។ 

​    ​ក្នុងអំឡុងពេល នេះ​អាជ្ញាធរខេត្ត​ក៏បាន​រៀបចំ​ការសំអាត​អនាម័យ​បរិស្ថាន ភ្លើងពណ៌​នៅតាម​ផ្លូវ​សាធារណៈ​និង​តាម​រមណី​ដ្ឋា​ន​នានា ការប្រគុំ​តន្ត្រី ការសម្តែង​របាំ​ប្រណី និង​ការរៀបចំ​បាញ់​កាំជ្រួច​ដើម្បី​ជាការ​អបអរសាទរ​នៃ​ពិធី​នេះ​ផងដែរ ។ 

​    ​ប្រធាន សហគមន៍​ទេសចរណ៍​រមណី​ដ្ឋា​ន​បឹង​យក្ស​ឡោម​លោក វេន ចឹ បាន​ឲ្យ​ដឹងថា ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មិនមាន​ច្រើន​ដូច​ពិធីបុណ្យ ចូលឆ្នាំ​ខ្មែរ​ឡើយ តែ​យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា ក្នុងអំឡុង​ពេលនេះ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​មកពី​តាម​បណ្តា​ខេត្ត​នានា បានមក​កម្សាន្ត​នៅ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នេះ​ជា បន្តបន្ទាប់ ។ 

​    ​យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បាន​បង្ហាញថា រយៈពេល​បី​ថ្ងៃ​នៃ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក​នៃ​ភ្ញៀវទេសចរ​ដែល បានមក​កម្សាន្ត​នៅ​ខេត្ត​នេះ​មានការ​កើនឡើង​ប្រមាន​៦.១២%​បើ​ប្រៀបធៀប​ជាមួយ ឆ្នាំ​២០១៤​កន្លងទៅ ពោល​គឺមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តជាតិ​ប្រមាណ​ជាង​៥,០០០​នាក់​ដែល​បាន​លំហែ​កម្សាន្ត​តាម​រមណី​ដ្ឋា​ន ធម្មជាតិ វប្បធម៌​នានា​នៅក្នុង​ខេត្ត ។ 

​    ​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា តម្លៃ​សេវាកម្ម​ផ្ទះសំណាក់ និង​សេវាកម្ម​ម្ហូបអាហារ​នានា​មិនមាន​ការឡើង​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ដោយឡែក​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ចរាចរណ៍​ក៏​មិនមាន​អ្វី​កើត​ឡើងជា​បញ្ហា​ប្រឈម​ដែរ ។ 

​    ​គួរ​បញ្ជាក់ថា រមណី​ដ្ឋា​ន​ធម្មជាតិ​គោលដៅ​នៅក្នុង​ខេត្តរតនគិរី​មាន​ចំនួន​៧ ដែលមាន​ភ្ញៀវ​និយម​ទៅ​ទស្សនា​នា​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​បុណ្យជាតិ អន្តរជាតិ​នានា ក្នុងនោះ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​បឹង​យក្ស​ឡោម​ជា​រមណី​ដ្ឋា​ន​ដែលមាន ភ្ញៀវទេសចរ​ណ៏​ច្រើនជាង និង​ជា​បេះដូង​នៃ​ខេត្ត​នេះ​ផងដែរ ៕ 

​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​
​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​
​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​
​រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​អុំទូក​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្តរតនគិរី​មានការ​កើនឡើង​