ជើង​​ខ្លាំង​​​ឥណ្ឌា Jeet Toshi ជឿ​ជាក់​​អាច​ផ្ដួល សំ ថារ័ត្ន បាន​លឿន​បំផុត

ជើង​​ខ្លាំង​​​ឥណ្ឌា Jeet Toshi ជឿ​ជាក់​​អាច​ផ្ដួល សំ ថារ័ត្ន បាន​លឿន​បំផុត

«ចាស! ប្រាកដ​ណាស់… ខ្ញុំ​ត្រៀម​ឡើង​សង្វៀន​ជាមួយ​ជំនឿ​ចិត្ត​ថា​ឈ្នះ​ហើយ… ខ្ញុំ​នឹង​ផ្ដួល​ដៃគូ​ឲ្យ​បាន​លឿន​បំផុត»។ នេះ​ជា​ការ​ឆ្លើយ​តប​របស់​កីឡា​ការិនី​ប្រដាល់​យុទ្ធ​គុន​ចម្រុះ​ក្នុង​ទ្រុង​​របស់​ប្រទេស​ឥណ្ឌា ដែល​នឹង​ប្រកួត​ជាមួយ​កីឡា​ការិនី សំ ថារ័ត្ន ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​អាស៊ី​ One Championship នៅ​កោះ​ពេជ្រ​ថ្ងៃ​ទី៥ ខែ​ធ្នូ​ខាង​មុខ។

 

ជើង​​ខ្លាំង​​​ឥណ្ឌា Jeet Toshi ជឿ​ជាក់​​អាច​ផ្ដួល សំ ថារ័ត្ន បាន​លឿន​បំផុត

កីឡា​ការិនី Jeet Toshi កំពុង​ហ្វឹកហាត់

 

កីឡា​ការិនី Jeet Toshi របស់​ប្រទេស​ឥណ្ឌា គឺ​ជា​អ្នក​ប្រយុទ្ធ​ពោរពេញ​ដោយ​បទ​ពិសោធន៍​មួយ​រូប​លើ​សង្វៀន​ដាក់​ទ្រុង​របស់ One Championship។ បើ​ទោះ​បី​មិន​ធ្លាប់​ស្គាល់​ក្បាច់​គុន​ប្រដាល់​ខ្មែរ​បុរាណ​​ច្បាស់ ក៏​កីឡា​ការិនី​ជើង​ខ្លាំង​រូប​នេះ​មាន​ជំនឿ​ចិត្ត​ថា​អាច​យក​ជ័យ​ជម្នះ​បាន​លឿន​បំផុត ពេល​មក​ប្រកួត​នៅ​កម្ពុជា​នា​ពេល​ឆាប់ៗ​ខាង​មុខ។

 

ឆ្លើយ​តប​នឹង​សំនួរ Sabay ថា៖ «​សង្ឃឹម​អាច​ផ្ដួល សំ ថារ័ត្ន ឬ​ទេ? Jeet Toshi បាន​ឆ្លើយ​ដោយ​ភាព​ជឿជាក់​ថា៖ «ចាស! ប្រាកដ​ណាស់… ខ្ញុំ​ត្រៀម​ឡើង​សង្វៀន​ជាមួយ​ជំនឿ​ចិត្ត​ថា​ឈ្នះ​ហើយ… ខ្ញុំ​នឹង​ផ្ដួល​ដៃគូ​ឲ្យ​បាន​លឿន​បំផុត»។ កីឡា​ការិនី​វ័យ ២៣​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​មាន​ជំនាញ​ខាង​ប្រដាល់​សេរី និង​ធ្លាប់​ហ្វឹក​ហាត់​នៅ​ប្រទេស​អូស្ត្រាលី​ផង​ដែរ។

 

ជើង​​ខ្លាំង​​​ឥណ្ឌា Jeet Toshi ជឿ​ជាក់​​អាច​ផ្ដួល សំ ថារ័ត្ន បាន​លឿន​បំផុតកីឡាការិនី សំ ថារ័ត្ន

 

កីឡាករ​យុទ្ធ​គុន​ចម្រុះ​ពីរ​រូប​ទៀត​របស់​កម្ពុជា ក៏​ត្រូវ​ទទួល​ជើង​ខ្លាំង​មក​ពី​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ក្នុង​​ព្រឹត្តិការណ៍ Kingdom of Khmer របស់​ស្ថាប័ន One Championship ដ៏​ធំ​លើក​ទី២ លើ​ទឹក​ដី​កម្ពុជា។ ក្រៅ​ពី​នេះ​នៅ​មាន​គូ​ប្រដាល់​អន្តរជាតិ​រវាង​បរទេស​និង​បរទេស ២​គូ ព្រម​ទាំង​គូ​ប្រដាល់​ក្នុង​ស្រុក ២​គូ ត្រៀម​ខ្លួន​បង្ហាញ​សមត្ថភាព​​​ក្នុង​កម្មវិធី​​ប្រដាល់​គុន​ចម្រុះ​អន្តរជាតិ​ប្រចាំ​អាស៊ី​នេះ៕

ចុចអាន៖ Kingdom of Khmer​ តម្លៃ​សំបុត្រ​​មាន​​ដល់​៨០​ដុល្លារ​

ចុចអាន៖ ជើង​ខ្លាំង​​កម្ពុជា៣​រូប ត្រៀម​វាយ​ក្នុង​ទ្រុង​ជាមួយ​បរទេស​ One: Kingdom of Khmer

 

អត្ថបទ៖ គង់ វិសាល