​ពពែ​​ក្លាហាន​ដើរ​ចូល​មាត់​ខ្លា ​ត្រូវ​ខ្លា​យក​ធ្វើ​ជា​មិត្ត​


​ពពែ​​ក្លាហាន​ដើរ​ចូល​មាត់​ខ្លា ​ត្រូវ​ខ្លា​យក​ធ្វើ​ជា​មិត្ត​

ពពែ​មួយ​ក្បាល​​បាន​​​ដើរ​ចូល​ជិត​​មាត់​ខ្លា​​ទាំង​កណ្ដាល​ថ្ងៃ ​ដែល​គេ​គ្រប់​គ្នា​គិត​ថា​នឹង​ក្លាយ​ជា​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្លា​មិន​ខាន ​តែ​ផ្ទុយ​ពី​ការ​គិត ​ពួកវា​ទាំង​ពីរ​ក្បាល​​បាន​​រាប់​គ្នា​ជា​មិត្ត​​​មិន​គួរ​ឲ្យ​ជឿ។

 

​ពពែ​​ក្លាហាន​ដើរ​ចូល​មាត់​ខ្លា ​ត្រូវ​ខ្លា​យក​ធ្វើ​ជា​មិត្ត​

 

បុគ្គលិក​​មើល​ការ​ខុស​ត្រូវ​នៅ​ឧទ្យាន Far Eastern ប្រទេស​រុស្ស៊ី ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ឃើញ​ពពែ​មិន​ខ្លាច​​ស្លាប់​ និង​ខ្លា​ធំ​​មួយ​ក្បាល​ដែល​បម្រុង​ចាប់​ជា​ចំណី​ហើយ​នោះ ក្លាយ​ជា​មិត្ត​បែប​នេះ។ មិន​ត្រឹម​តែ​ចូល​ដល់​ក្នុង​ជម្រក​របស់​ខ្លា​នោះ​ទេ ពពែ​មួយ​ក្បាល​ដែល​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Timur នេះ ថែម​ទាំង​ដណ្ដើម​កន្លែង​ដេក​របស់​ខ្លា​ថែម​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ខ្លា​ត្រូវ​ឡើង​ទៅ​ដេក​ពី​លើ​ដំបូល​វិញ (ដូចរូបខាងក្រោម)។

 

​ពពែ​​ក្លាហាន​ដើរ​ចូល​មាត់​ខ្លា ​ត្រូវ​ខ្លា​យក​ធ្វើ​ជា​មិត្ត​

 

បើ​តាម​បុគ្គលិក​ខាង​លើ​​ប្រាប់​ថា ​ខ្លា​របស់​ពួក​គេ​តែង​ឆក់​យក​ជីវិត​​សត្វ​នានា​យ៉ាង​ហោច ២ក្បាល​ក្នុង​មួយ​សប្ដាហ៍ និង​ដឹង​របៀប​​ប្រមាញ់ ​ពពែ និង​ទន្សាយ​យ៉ាង​ស្ទាត់​ជំនាញ​ផង។ ប៉ុន្តែ​លើក​នេះ ​គេ​មិន​ដឹង​ថា​ហេតុ​អ្វី​ខ្លា​មិន​​ចាប់​​ពពែ​នោះ​ទេ ​បែរ​ជា​ពពែ​មាន​ឱកាស​រត់​ដេញ​ខ្លា​ទៅ​វិញ។

 

ប្រភព​ដដែល​បន្ត​ថា ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​ពួកវា​ទាំង​ពីរ​ក្បាល​បាន​ដើរ​ទៅ​ណា​មក​ណា​​ជាមួយ​គ្នា​ដូច​ជា​មិត្តភ័ក្ដិ​ស្និត​ស្នាល​អញ្ចឹង ហើយ​អ្នក​​ថែ​ឧទ្យាន ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​​របស់​​ខ្លានៅ​ឡើយ​៕

 

ចុចអាន៖ តោ​មួយ​ហ្វូង​ព្រួត​គ្នា​ខាំ​កង់ឡាន​ធ្លាយ​ខ្ទេច ភ្ញៀវ​ទេសចរ​ព្រលឹង​ចុង​សក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ nbcnews