ស្រវឹងស្រាបើក រថយន្តលឿនមិនប្រយ័ត្ន ជ្រុលទៅបុកជញ្ជាំងស្ពាន ក្រោមដីរងការខូចខាត

 ភ្នំពេញៈ បុរសពីរនាក់ស្រវឹងស្រា បានបើករថយន្តក្នុងល្បឿនលឿន ចូលផ្លូវក្រោមស្ពាន ទិចណូដែលជាផ្លូវកោង តែមិនបន្ថយល្បឿន បានជ្រុលង្កូតទៅបុក និងជញ្ជាំងស្ពាន បណ្ដាលឲ្យរងការខូចខាត តែមិនបង្កឲ្យមនុស្ស រងរបួសនោះទេ ។ ហេតុការដែលបង្កដោយបុរសពីរនាក់ ស្រវឹងស្រាខាងលើនេះ បានបង្កឡើងកាលពីវេលា ម៉ោង១និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ពានក្រោមដី អាកាសទិចណូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានពីសមត្ថដែលឃើញហេតុការណ៍ខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺម្ចាស់ រថយន្តម៉ាកTOYOTA COROLLA ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2R.8416 បើកបរដោយបុរស ពីរនាក់ក្នុងរថយន្ត ហើយស្រវឹងស្រា បើកក្នុងទិសដៅពីជើងចូលស្ពានក្រោមដីអាកាសទិចណូក្នុងបំណងបត់ ទៅកើតហើយបើក ក្នុងល្បឿនយ៉ាងលឿនខណះមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លវកោង ហើយ មិនបន្ថយល្បឿននេះ ក៏ជ្រុលចង្កូតទៅបុកនិងជញ្ចាំងស្ពានក្រោមដី អាកាសទិចណូបណ្ដាលឲ្យដាច់ កាឡែកង់មុខផ្នែកខាងស្ដាំនិង បែកពុងរថយន្តបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អហើយដែល មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ស្ទួចរថយន្ត បង្កយកទៅរក្សាទុកនៅឯការិយាល័យ ចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ស្រវឹងស្រាបើក រថយន្តលឿនមិនប្រយ័ត្ន ជ្រុលទៅបុកជញ្ជាំងស្ពាន ក្រោមដីរងការខូចខាត

ស្រវឹងស្រាបើក រថយន្តលឿនមិនប្រយ័ត្ន ជ្រុលទៅបុកជញ្ជាំងស្ពាន ក្រោមដីរងការខូចខាត