រាជរដ្ឋាភិបាល កោតសរសើរ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាព បុណ្យអុំទូក ល្អប្រសើរ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកោតសរសើរ ដល់គ្រប់ស្ថាប័ន ថ្នាក់ ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដើម្បីការសប្បាយ របស់ប្រជាជន នៅគ្រប់ទីកន្លែងទូទាំងប្រទេស ។

សម្តេចបានលើកសារបង្ហាញនេះ នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ។

សម្តេចបានបញ្ជាក់ថា «ពិធីបុណ្យ និងការឈប់សំរាក កំសាន្តសប្បាយ ត្រូវបានបញ្ចប់ជាមួយនឹងសុខសន្តិភាព ស្ថេរភាពនយោបាយដ៏រឹងមាំ។ សូមកោតសសើរគ្រប់ស្ថាបន័ ថ្នាក់ជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំរក្សាសន្តិសុខសណ្ដាប់សង្គម ដើម្បីការសប្បាយ របស់ប្រជាជននៅគ្រប់ទី កន្លែងទូទាំងប្រទេស»។

ព្រមជាមួយគ្នានេះដែរ សម្តេចកោតសសើរ បណ្តាស្ថានីយទូរទស្សន៍ ដែលបានរៀបចំការប្រគំតន្ត្រី ផ្សាយបន្តផ្ទាល់ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើននាក់ ដែលសម្តេចសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ។

ជាថ្មីម្តងទៀត សម្តេចសូមការយោគយល់ អធ្យាស្រ័យ លើការដាច់ចរន្តអគ្គិសនី កាលពីរាត្រីកន្លងទៅ ដែលរំខាន ដល់ការសប្បាយរីករាយ របស់ប្រជាជន នាថ្ងៃចុងក្រោយនៃថ្ងៃបុណ្យ ៕

រាជរដ្ឋាភិបាល កោតសរសើរ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាព បុណ្យអុំទូក ល្អប្រសើរ