គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃ សម្លាប់មនុស្ស ២៥នាក់ និងរបួសធ្ងន់ស្រាលជាង ៧០នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៃថ្ងៃ បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ បានបណ្តាលឲ្យមនុស្ស ២៥នាក់ស្លាប់ និងជាង ៧០នាក់រងរបួសធ្ងន់ និងស្រាល។

យោងតាមវេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានឲ្យដឹង ថា រយៈពេល៣ថ្ងៃនោះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៥៥លើក បើធៀបនឹងឆ្នាំ២០១៤ ថយចុះ ១៧លើក ស្មើនឹង ២៤ភាគរយ, ស្លាប់ ២៥នាក់ ថយចុះ ៩នាក់ ស្មើនឹង ២៦ភាគរយ, របួសធ្ងន់ ៦១នាក់ ថយចុះ ៩នាក់ ស្មើនឹង ១៣ភាគរយ និងរបួសស្រាលចំនួន ១៦នាក់ ថយចុះ ៤៦នាក់ ស្មើនឹង ៧៤ភាគរយ។

ឧបទ្ទវហេតុចរាចរណ៍ទាំង ៥៥លើកនោះ បានបណ្តាលឲ្យម៉ូតូចំនួន ៦០គ្រឿងរងការខូចខាត បើធៀបនឹងឆ្នាំ២០១៤ធ្លាក់ចុះ ២៦គ្រឿង ស្មើនឹង ៣០ភាគរយ, រថយន្តធុនស្រាលខូចខាត ២៤គ្រឿង ថយចុះ ៦គ្រឿង ស្មើនឹង ៣៣ភាគរយ, រថយន្តធុនធ្ងន់ ៥គ្រឿង ថយចុះ ៥គ្រឿង និងយានយន្តផ្សេងៗ ៩គ្រឿង ថយចុះ ១គ្រឿង ស្មើនឹង១០ភាគរយ។

មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នោះ ដោយសារល្បឿនលឿន ២៨លើក, ស្រវឹង ៨លើក, មិនប្រកាន់ស្តាំ ៩លើក, មិនគោរពសិទ្ធិអទិភាព ៤លើក, បត់គ្រោះថ្នាក់ ៣លើក, បើកបរប្រជែង គ្រោះថ្នាក់ ១លើក, បើកបរងងុយដេក ១លើក និងកត្តាយានយន្ត ១លើក។

ក្នុងថ្ងៃទាំង ៣នោះ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍  រួមមានខេត្តកំពង់ធំ ៧លើក ស្លាប់ ៥នាក់ របួស ៨នាក់ (ស្រី ១), កណ្តាល ៥លើក ស្លាប់៤នាក់ របួស៧នាក់, កំពង់ស្ពឺ ៣លើក ស្លាប់៣នាក់ របួស២នាក់ និងខេត្តរតនគិរី ៣លើក ស្លាប់៣នាក់ និងរបួស ៤នាក់៕

គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃ សម្លាប់មនុស្ស ២៥នាក់ និងរបួសធ្ងន់ស្រាលជាង ៧០នាក់

គ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃបុណ្យអុំទូក ទាំង៣ថ្ងៃ សម្លាប់មនុស្ស ២៥នាក់ និងរបួសធ្ងន់ស្រាលជាង ៧០នាក់