​បុរស​ដែល​ធ្លាប់​​រួមភេទ​​​ជាមួយ​ស្រី​ជាង​១ពាន់​នាក់ ​​​ទើប​រក​ឃើញ​ស្នេហ៍ពិត

​បុរស​ដែល​ធ្លាប់​​រួមភេទ​​​ជាមួយ​ស្រី​ជាង​១ពាន់​នាក់ ​​​ទើប​រក​ឃើញ​ស្នេហ៍ពិត

“ខ្ញុំ​បាន​រួមភេទ​​ជាមួយ​ស្រីៗ​ជាង ​១០០០​នាក់​ហើយ តែ​វា​​​មិន​​មែន​ជា​ក្ដី​សុខ​ពិត​ប្រាកដ​សម្រាប់​ខ្ញុំ​ឡើយ”។ នេះ​ជា​សម្ដី​របស់​​តារាធ្លាប់​ប្រលង​​កម្មវិធី Britain’s Got Talent លោក Anthony Ghosh។

 

​បុរស​ដែល​ធ្លាប់​​រួមភេទ​​​ជាមួយ​ស្រី​ជាង​១ពាន់​នាក់ ​​​ទើប​រក​ឃើញ​ស្នេហ៍ពិត

 

 លោក Anthony Ghosh និង Simon ​Cowell គណៈកម្មការ Britain’s Got Talent

DJ Talent ពាក់​មាស 24-carat ពេញ​ក​វ័យ​៣៦​ឆ្នាំ Ghosh បាន​លាតត្រដាង​ថា លោក​បាន​រួម​រ័ក​ជាមួយ​ស្ត្រី​​ជាង ១ពាន់​នាក់ តែ​ពេល​នេះ​លោក​បាន​ជួប​​នារី ដែល​លោក​ស្រលាញ់​ពិត ហើយ​ស្ត្រី​រូប​នេះ​ជា​អ្នកគាំទ្រ​លោក ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក។

 

តារា​ស៊ីវិល័យ ដែល​គ្រាន់​តែ​ធ្មេញ​មាស មាន​តម្លៃ​ដល់​ទៅ​ជាង ​១ម៉ឺន​៥ពាន់​ដុល្លារ​ថ្លែង​ថា៖” ខ្ញុំ​ធ្លាប់​​គេង​ដាច់​យប់​ជាមួយ​ស្ត្រី​រាប់​មិន​អាស់។ ​តែ​​ឥលូវ​ខ្ញុំ​ជា​មនុស្ស​ដែល​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ហើយ។ ​ខ្ញុំ​កំពុង​​លង់​ស្នេហ៍​នឹង​ Karen​ ​ហើយ​​រួមរស់​​​មាន​កូន​ជាមួយ​គ្នា”។

 

ចំណែក Karen Usherwood អាយុ​ច្រើន​ជាង DJ Talent ៧ឆ្នាំ​និយាយ​ទាំងរំភើប​ថា នាង​មិន​ចង់​ជឿ​សោះ​ថា នាង​មាន​សំណាង​យ៉ាង​ដូច្នេះ។

 

Karen បន្ត៖” ស្ត្រី​មួយ​ចំនួន​ប្រហែល​មិន​ចង់​បាន​បុរស ដែល​គេង​ជាមួយ​ស្រី​ច្រើន​ទេ តែ​ខ្ញុំ​ស្រឡាញ់​គាត់។ រឿង​អតីតកាល​ដែល​គាត់​មាន​មិន​រំខានដល់​ជីវិត​​ខ្ញុំ​ទេ”។ ​

 

លោក Anthony Ghosh ​​ល្បី​​ល្បាញ​​ពេល​លោក​ច្រៀង​បទ ​“I say Britain, you say talent” ក្នុង​កម្មវិធី Britain’s got talent កាល​ពី​ឆ្នាំ​២០០៩ ហើយ​លោក​ត្រូវ​បាន​គេ​​ប្រសិទ្ធនាម​ថា DJ Talent ៕

 

​បុរស​ដែល​ធ្លាប់​​រួមភេទ​​​ជាមួយ​ស្រី​ជាង​១ពាន់​នាក់ ​​​ទើប​រក​ឃើញ​ស្នេហ៍ពិត

 

លោក Anthony Ghosh និង នាង Karen Usherwood

 

អស់ស្ទះ​! គណៈ​កម្មការ​​ស្រី​ Got Talent ថើប​​ជ្រូក​​​មាត់​ទល់​មាត់

អស្ចារ្យ​មែន! កូន​ខ្មែរ​ឡើង​បញ្ចេញ​ក្បាច់​គុន​លើ​ឆាក Britain’s Got Talent គណៈកម្មការ​ពេញ​ចិត្ត​ស្ដូក

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Mirror