ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក


ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

ហុងដា ឌ្រីម ស៊េរី ០១៦ ដែល​ទើប​តែ​បាន​បង្ហាញ​ខ្លួន​និង​បាន​ដាក់​លក់​ជា​ហូហែរ​​កាល​ពី​សប្ដាហ៍​មុន​តាម​បណ្ដា​ហាង​លក់​ម៉ូតូ​នានា​នៅ​ទីក្រុង​ភ្នំពេញ បាន​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​ទាំង​នៅ​ទីក្រុង​ភ្នំពេញ​និង​នៅ​តាម​បណ្ដា​ខេត្ត​យ៉ាង​ច្រើន ដោយ​សារ​ការ​ផ្លាស់​ប្តូរ​រូបរាង​និង​តែម 3D ប្លែក​ពី​ស៊េរី​មុន។

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

លោក ទួត សីហា​ម្ចាស់​ហាង​លក់​ម៉ូតូ ទួត សីហា​នៅ​ម្តុំ​គិរីរម្យ​បាន​ឱ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​របស់​អតិថិជន​​ មាន​សន្ទុះ​ខ្លាំង​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ លោក​ថា​ ការ​ចាប់​អារម្មណ៍បែប​​នេះ​ដោយ​សារ ឌ្រីម ០១៦​ បាន​ផ្លាស់​ប្តូរ​រូបរាង​ច្រើន​ ដូចជា​ចង្កៀង​ផ្នែក​ខាង​​មុខ​និង​ខាង​ក្រោយ ស្លាក NCX និង​តែម 3D ផុស​ចេញ​សងខាង​ម៉ូតូ​ជា​ដើម។

 

ម្ចាស់​ហាង​រូប​នេះ​បន្ត​ថា អតិថិជន​ភាគ​ច្រើន​ដែល​មក​ទិញ Honda Dream 016 នៅ​ថ្ងៃ​ដំបូង​​ដែល​ហាង​លក់​ដាក់​លក់​ភាគ​ច្រើន​អ្នក​​រស់​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ថ្ងៃ​បន្ត​បន្ទាប់​​​ក៏​មាន​​ពលរដ្ឋ​កាន់​តែ​ច្រើន​​​តាម​បណ្ដា​ខេត្ត​ដែល​មក​ស្វែង​រក​ទិញ​ម៉ូតូ​ហុងដា​​ឌ្រីម​ស៊េរី​ថ្មី​នេះ​។

 

លោក​ថា ពណ៌​ដែល​លក់​ដាច់​ជាង​គេ​គឺ​ពណ៌​ខ្មៅ​និង​ទឹក​ប៊ិច​នេះ​ឯង។

 

ចំណែក​ឯ​លោក ហេង លី​ម្ចាស់​ហាង​ម៉ូតូ ហេង លី​បាន​ឱ្យ​ដឹង​ថា ចំពោះ​អតិថិជន​ដែល​មក​ទិញ ឌ្រីម ០១៦ ផ្ទាល់​នៅ​ហាង​លោក​មុន​ពិធី​បុណ្យ​អ៊ុំ​ទូក មាន​សន្ទុះ​គ្រាន់បើ។ លោក​ថា ឌ្រីម ០១៦ ដែល​អតិថិជន​​​មក​ទិញ​នៅ​ហាង​លោក​ច្រើន​ជាង​គេ​គឺ​ពណ៌ ខ្មៅ​និង​មួយ​ពណ៌​ទៀត​គឺ​ទឹក​ប៊ិច​ដោយ​ពណ៌​នេះ​ស៊ី​គ្នា​ជាមួយ​នឹង​តែម​ពណ៌​ខៀវ​។ ​

 

ដោយ​ឡែក អ្នក​លក់​មួយ​រូប​នៅ Show Room ក្រុមហ៊ុន​ហុងដា​ម្តុំ​ស្តុប​មេភ្លើង​ បាន​និយាយ​ថា ព្រឹក​នេះ​មាន​អតិថិជន​ច្រើន​មក​ទិញ ឌ្រីម ០១៦ តែ​ដោយ​សារ​អស់​ពី​ស្តុក ទើប​អតិថិជន​ខ្លះ​ត្រូវ​រង់​ចាំ​រហូត​ដល់​ថ្ងៃ​ត្រង់​ឬ​រសៀល ទើប​បាន​មាន​ក្នុង​ស្តុក។

 

“លក់​ដាច់​បង ដូច​បង​ឃើញ​ស្រាប់​អ៊ីចឹង។ អតិថិជន​ខ្លះ ត្រូវ​រង់​ចាំ​ដល់​រសៀល​បន្តិច ទើប​មាន​ក្នុង​ស្តុក ដោយ​សារ​ពេល​ព្រឹក មាន​អតិថិជន​ច្រើន​មក​ទិញ”។

 

ហុងដា ឌ្រីម ០១៦ មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ដូចជា ​ចង្កៀង​មុខ​ក្រោយ​ប្រភេទ​​ថ្មី​ LED Alpha ដែល​​បញ្ចេញ​ពន្លឺ​ចែងចាំង​ដូច​គ្រាប់​ពេជ្រ តែ​ម​រចនា​បែប 3D ​ផុស​លេច​ឡើង​ត្រដែត​ ឡូហ្គោ NCX រចនា​​​ថ្មី​​ និង​កុង​តាក់​បញ្ឆេះ​ក៏​​​ប្តូរ​ពណ៌​ថ្មី​​យ៉ាង​ស្រស់​ស្អាត។ យ៉ាង​ណា​មិញ អ្នក​ប្រើប្រាស់​មួយ​ចំនួន​​មិន​ពេញ​ចិត្ត​ទៅ​រូបរាង​​របស់​ហុងដាឌ្រីម ដែល​នៅ​តែ​​រក្សា​រូបរាង​​មិន​មាន​ការ​ផ្លាស់ប្តូរ​ជា​ច្រើនជំនាន់​ បើ​ទោះ​បី​មាន​ការ​រចនា​ថ្មី​​គ្រឿង​តុបតែង​ខាងក្រៅ​មួយ​ចំនួន​ក៏​ដោយ​។

 

តាម​ហាង​លក់​ម៉ូតូ ហុងដាឌ្រីម​ស៊េរី០១៦ តម្លៃ​ប្រហែល​ ២០០០ ដុល្លារ៕

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

អាន៖ វីដេអូ​បង្ហាញ​រូបរាង​កាន់​តែ​ច្បាស់​ម៉ូតូ​ហុងដា​ឌ្រីម ២០១៦

 

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

ហុងដា ឌ្រីម ០១៦ អតិថិជន​សម្រុក​ទិញ​រហូត​ដាច់​ស្តុក