កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង ឃាត់​ប្រពន្ធ​ដកហូត​ថ្នាំ​៧​កញ្ចប់ ប្តី​រត់គេចខ្លួន

​កណ្តាល: កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង នៅ​ល្ងាច​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់ខ្លួន ស្ត្រី​ជា​ប្រពន្ធ ដកហូត​ថ្នាំញៀន បាន​៧​កញ្ចប់ ចំណែក​ប្តី​បាន​រត់គេចខ្លួន ។​

​មន្ត្រី​អាវុធហត្ថ ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ ដែល​ឃាត់ខ្លួន​ឈ្មោះ ប្រុស ស្រី​ភ័ក្ត្រ អាយុ​២៥​ឆ្នាំ ហើយ​ប្តី​ដែល​កំពុង​រត់គេចខ្លួន ឈ្មោះ ជិ សុភ័ក្ត្រ ​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង មុខរបរ​មិន​ពិតប្រាកដ ។ ក្រោយពី​ឃាត់ខ្លួន កម្លាំង​បាន​ដកហូត​ថ្នាំញៀន ចំនួន​៧​កញ្ចប់​ផងដែរ ។​

​មន្ត្រី​អាវុធហត្ថ បាន​បញ្ជាក់ថា ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​មេបញ្ជាការ​ខេត្ត លោក​ឧ​ត្ត​ម​សេនី​យ៏ សំ តុលា លើ​ការបង្ក្រាប​បទ ល្មើស​តាម​មូលដ្ឋាន ជាប្រចាំ​នោះ កម្លាំង​បាន​ចុះ​ល្បាត លុះ​មកដល់ ចំណុចកើតហេតុ ខាងលើ ក៏​ជួប​ពីរ​នាក់​ប្តី​ប្រពន្ធ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។ ពេលនោះ កម្លាំង​យើង​ក៏​ហៅ​ឲ្យ​ឈប់ ត្រួតពិនិត្យ ឆែកឆេរ​ខ្លួនប្រាណ រកឃើញ​គ្រឿងញៀន ចំនួន​៧​កញ្ចប់​។ ចំណែក​ប្តី ជា​អ្នក​ឌុប​ឃើញ​ដូច្នេះ បើក​ម៉ូតូ​រត់​គេចខ្លួនបាត់​។​

​ក្រោយពី​ឃាត់​ស្ត្រី ជា​ប្រពន្ធ និង​ថ្នាំញៀន បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​បុរស​ជា​ប្តី ត្រូវបាន កម្លាំង​ជំនាញ បាន​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន យកមក​ចាត់ការ​តាមច្បាប់ នាពេល​ក្រោយ​៕V/S

កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង ឃាត់​ប្រពន្ធ​ដកហូត​ថ្នាំ​៧​កញ្ចប់ ប្តី​រត់គេចខ្លួន

កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង ឃាត់​ប្រពន្ធ​ដកហូត​ថ្នាំ​៧​កញ្ចប់ ប្តី​រត់គេចខ្លួន