​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួងការពារជាតិ​វៀតណាម ចុះ​អនុស្សរណៈ លើ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​សម្ងាត់​

ភ្នំពេញ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​គណៈប្រតិភូ ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួបពិភាក្សា​ជាមួយ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ហាណូយ ទាក់ទង​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​បំភ័ន្ត​អក្ខរៈ (​អក្សរ​សម្ងាត់​)​។​

​បន្ទាប់ពី​ជួបពិភាក្សា​រួច ភាគី​ទាំងពីរ  ក៏​នឹង​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ផងដែរ ដើម្បី​បន្ត​អភិវឌ្ឍន៍ និង​លើកកម្ពស់ ប្រសិទ្ធភាព​សហប្រតិបត្តិ​ការ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​វិស័យ​អក្សរ​សម្ងាត់​របស់​ប្រទេស​ទាំងពីរ​។​

​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​អក្សរ​សំងាត់ សម្រាប់​ឆ្នាំ​២០១៦ នៃ​ប្រទេស​ទាំង​២ រួមមាន​ទាំង​ការងារ​បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការ ជំនួយ​បច្ចេកទេស ការផ្លាស់ប្តូរ​អ្នកឯកទេស ការផ្លាស់ប្តូរ​គណៈប្រតិភូ និង​អំពី​ការចាត់តាំង​អនុវត្ត​។​

​អនុស្សរណៈ​នេះ គឺ​ភាគី​កម្ពុជា តំណាង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ភាគី​វៀតណាម តំណាង​ដោយ​លោក ដាវ គួ​ក​ជី អនុប្រធាន​គណៈ​អក្សរ​សម្ងាត់ របស់​រដ្ឋាភិបាល​វៀត​ណា​ម​។​

​នៅក្នុង​អនុស្សរណៈ ភាគី​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង ការពារជាតិ​វៀតណាម បាន​ឯកភាពគ្នា លើ​ចំណុច​មួយចំនួន រួមមានៈ ភាគី​វៀតណាម បន្ត​បណ្តុះបណ្តាល​មន្ត្រី​កម្ពុជា លើ​វិស័យ​អក្សរ​សម្ងាត់ វគ្គ​មហាវិទ្យាល័យ វគ្គ​មធ្យម​បច្ចេកទេស​អក្សរ​សម្ងាត់ និង​វគ្គ​បំប៉ន​រយៈពេល​ខ្លី ក្នុងការ​ប្រើប្រាស់​ម៉ាស៊ីន​បាំង​.​ប្រែ​។

​ភាគី​ទាំងពីរ បន្ត​សហការគ្នា ដើម្បី​ដោះស្រាយ​រាល់ បញ្ហា​បច្ចេកទេស ដែល​កើត មានឡើង ក្នុង​ដំណើរការ​ដាក់ពង្រាយ និង​ប្រើប្រាស់​គ្រឿង បរិក្ខា​បច្ចេកទេស​អក្សរ​សម្ងាត់ ជា​ជំនួយ​ភាគី​វៀតណាម ជូន​ភាគី​កម្ពុជា​។ ភាគី​ទាំងពីរ ដំណើរការ​វាយតម្លៃ ដក​បទពិសោធន៍​លទ្ធ​ផល នៃ​ដំណើរការ និង​ការប្រើប្រាស់​គ្រឿង បរិក្ខា​បច្ចេកទេស​អក្សរ​សម្ងាត់ ជា​ជំនួយ​របស់​ភាគី​វៀតណាម ទន្ទឹមនឹងនោះ​ដាក់ចេញ​នូវ​ទិសដៅ​ដំណោះស្រាយ ការពារ​សម្ងាត់ ឲ្យ​សមស្រប​ទៅនឹង​ប្រព័ន្ធ ទំនាក់ទំនង​សម្ងាត់​នីមួយៗ​របស់​កម្ពុជា​។

​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៦ ភាគី​កម្ពុជា អញ្ជើញ​គណៈប្រតិភូ​ជាន់ខ្ពស់​វិស័យ​អក្សរ​សម្ងាត់​វៀតណាម មក​កម្ពុជា ដើម្បី​បូកសរុប​វាយតម្លៃ លទ្ធផល​កិច្ចសហប្រតិបត្តិការ  ឆ្នាំ​២០១៧ លើ​វិស័យ​អក្សរ​សម្ងាត់ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​ភាគី​ទាំងពីរ សន្យា​រក្សា​ការសម្ងាត់ ដាច់ខាត​នូវ​ខ្លឹមសារ​សហប្រតិបត្តិការ អំពី​បច្ចេកទេស​អក្សរ​សម្ងាត់ របស់​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ​ឯ​ភាព​គ្នា នឹង​រាយការណ៍​ជូន ថ្នាក់ដឹកនាំ​របស់ខ្លួន អំពី​ខ្លឹមសារ​សហប្រតិបត្តិការ​សំរាប់​ឆ្នាំ​២០១៦ ដែល​បាន​ចុះហត្ថលេខា ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ផែនការ សហប្រតិបត្តិការ រវាង​រដ្ឋាភិបាល​ទាំងពីរ​៕V​/S

​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួងការពារជាតិ​វៀតណាម ចុះ​អនុស្សរណៈ លើ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​សម្ងាត់​

​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួងការពារជាតិ​វៀតណាម ចុះ​អនុស្សរណៈ លើ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​សម្ងាត់​

​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួងការពារជាតិ​វៀតណាម ចុះ​អនុស្សរណៈ លើ​ផែនការ​សហប្រតិបត្តិកា​រ ឆ្នាំ​២០១៦ លើ​វិស័យ​អក្សរ​សម្ងាត់​