​ឆក់​ទូរស័ព្ទ​បាន​ហើយ រត់​មិន​រួច ប្រជាពលរដ្ឋ ចាប់វាយ​ទ្រមខ្លួន​

ភ្នំពេញ: យុវជន​ម្នាក់ បាន​ឆក់​ទូរស័ព្ទ​របស់គេ ហើយ​ព្យាយាម​រត់គេចខ្លួន តែ​មិន​រួច ក៏ត្រូវ​ប្រជាពលរដ្ឋដេញចាប់​ព្រួត​គ្នា​វាយ​ទ្រមខ្លួន ទើប​ប្រគល់ជូន​សមត្ថកិច្ច យកទៅ​ចាត់ការ​តាម​នីតិវិធី​។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅខាងមុខ​ក្បាល​បូមទឹក​ស្អាត ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​ជនសង្ស័យ ឈ្មោះ លី ហួរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មានមុខ​បរ និង​ទីលំនៅ មិន​ពិត​ប្រា​កដ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ភារ​ម្យ ភេទ​ស្រី អាយុ​១៧​ឆ្នាំ​ស្នាក់នៅ​ខណ្ឌឫស្សីកែវ​។ ទូរស័ព្ទ​របស់​ជនរ​ង​គ្រោះ ដែល​ជនសង្ស័យ​ឆក់យក ហើយ​គេចខ្លួន​មិន​រួច ត្រូវ​ដកហូត​បានមក​វិញ​នោះ ម៉ាក I phone ៥​។​

​នៅ​មុនពេល​កើតហេតុ ក្មេងស្រី​ម្នាក់​នោះ រួមជាមួយ​មិត្តភក្ដិ​ម្នាក់ទៀត បាននាំគ្នា​ជិះ​ម៉ូតូ មក​ឈប់​និយាយ និង​ចុច​ទូរស័ព្ទ​លេង នៅ​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ រត់​មក​ឆក់យក​ពី​ដៃ ហើយ​រត់គេចខ្លួន មក​ត្បូង ខណៈនោះ​ខ្លួន បាន​ស្រែកថាចោរៗ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ អ្នកជិតខាង​នាំគ្នា​ដេញចាប់​ជនសង្ស័យ​រូបនោះ បាន​នៅ​ចំណុច​ខាងកើត​អគ្គិសនី ក្នុង​សង្កាត់​វត្ត​វត្តភ្នំ ហើយ​នាំគ្នា​ព្រួត​វាយ​ទ្រមខ្លួន ព្រមទាំង​ហូត​បាន​ទូរស័ព្ទ មកវិញ​ផងដែរ​។

​ក្រោយពី​មាន​ករណីនេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច បាន​ចុះមក​អន្តរាគមន៍ និង​នាំខ្លួន​ជនសង្ស័យ​រូបនោះ មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​៕V​/S

​ឆក់​ទូរស័ព្ទ​បាន​ហើយ រត់​មិន​រួច ប្រជាពលរដ្ឋ ចាប់វាយ​ទ្រមខ្លួន​