អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​បាឋកថា​ស្តីពី “​គម្រោង​ស្រាវជ្រាវ បុរាណវិទ្យា​បារាំង​-​ខ្មែរ នៅ​តំបន់​បារាយណ៍ទឹកថ្លា​”

ភ្នំពេញ: អាជ្ញាធរ​ជាតិ​អប្សរា បាន​ផ្សព្វផ្សាយ​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ សហការ​ជាមួយ​នាយកដ្ឋាន​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បាឋកថា ស្តីពី “​គម្រោង​ស្រាវជ្រាវ បុរាណវិទ្យា​បារាំង​-​ខ្មែរ នៅ​តំបន់​បារាយណ៍ទឹកថ្លា​” នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩-១១​ព្រឹក នៅ​បណ្ណាល័យ​មជ្ឈមណ្ឌល អន្តរជាតិ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​លោក​បណ្ឌិត Christophe POTTIER សមាជិក​សាលា​បារាំង ចុង​បូព៌ា​ប្រទេស​។​

​គម្រោង​ស្រាវជ្រាវ​បុរាណវិទ្យា បារាំង​-​ខ្មែរ នៅ​តំបន់​អង្គរ ហៅ​កាត់​ថា MAFKATA ធ្វើឡើង​នៅ​ឆ្នាំ​២០០០ ក្នុង​បំណង​ស្វែងយល់ ឲ្យ​កាន់តែ​ស៊ីជម្រៅ ពី​ការ​មក​តាំងទី និង​ការរៀបចំ​ភូមិករ ដំបូងៗ​នៅ​តំបន់​អង្គរ​។ នេះ​ជា​គម្រោង​សហការ​ស្រាវជ្រាវ រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ដើម្បី​ស្រាវជ្រាវ​បុរាណវិទ្យា នៅ​តំបន់​រលួស និង​បារាយណ៍ទឹកថ្លា​។​

​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ រមណីយដ្ឋាន​សំខាន់ៗ​ចំនួន​៤ ដែល​ស្ថិត​នៅក្បែរ​ទំនប់ ខាងលិច​បារាយណ៍ទឹកថ្លា គឺ ពយ​តា​ចាប ប្រាសាទ​តា​សែង គោក​បេង​កណ្តាល និង​គោក​តា​ពក ត្រូវបាន​ជ្រើសរើស ដើម្បី​ស្រាវជ្រាវ​។

​បាឋកថា​នេះ នឹង​លើកយក​លទ្ធផល ស្រាវជ្រាវ​ដ៏​សំខាន់ ខាងលើ មក​បង្ហាញ ព្រមទាំង​ចែករំលែក ចំណេះដឹង ស្តីពី​ការតាំង​ភូមិករ​ដំបូងៗ ការចាប់ផ្តើម​សាង​ប្រាសាទ និង​ការចាប់​ផ្តើមកសាង ប្រព័ន្ធធារាសាស្ត្រ ចាប់ពី​សតវត្សរ៍​ទី​៧ ដល់ទី​១១​។

​សូមបញ្ជាក់ថា បាឋកថា​នេះ នឹងធ្វើ​ឡើងជា​ភាសា​អង់គ្លេស និង​មាន​ប្រែជា​ភាសា​ខ្មែរ​ផង​។ អាជ្ញាធរ​ជាតិ​អប្សរា សូម​អញ្ជើញ​អ្នកស្រាវជ្រាវ ជាតិ​-​អន្តរជាតិ សិស្ស និស្សិត និង​សាធារណជន​ទាំងអស់ ចូលរួម​ស្តាប់​ឲ្យ​បាន​ច្រើន​កុះករ​៕V​/S