​ភ្ញៀវទេសចរ​ជិត ១០ ម៉ឺន​នាក់ មក​ចូលរួម​អបអរសាទរ បុណ្យអុំទូក នៅ​ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: ប្រធាន​មន្ទី​ទេសចរណ៍ ខេត្ត​ព្រះសីហនុ លោក​នូ សុផល បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​ថា អំឡុងពេល​៣​ថ្ងៃ នៃ​បុណ្យអុំទូក អកអំបុក ប្រពៃណីជាតិ សម្រាប់​ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរប្រមាណ​ជិត ១០ ម៉ឺន​នាក់ បើ​ធៀប​ទៅនឹង​បុណ្យអុំទូក អកអំបុក កាលពី​ឆ្នាំ​២០១៤ កន្លងទៅនេះ ឃើញថា មានការ​កើនឡើង ប្រមាណ​ជា ១៩ ភាគរយ​។​
                
​លោក​ប្រធាន​មន្ទីរ​រូបនោះ បាន​បន្តថា ឆ្នាំនេះ សង្កេតឃើញថា មាន​សភាព​ប្លែក ជាង​ឆ្នាំមុនៗ ដោយ​ភ្ញៀវ បាន​បង្វែរ​ទិសដៅ ទៅ​កំសាន្ត​តាម​ដែន​កោះ មួយ​ភាគ​ធំ ដោយ​ពួកគាត់ យល់ថា ប្លែក​ភ្នែក​។​
                
​ពាក់ព័ន្ធ​កម្ម​ពិធីបុណ្យ​ប្រពៃណីជាតិ ខាងលើនេះ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​
​បាន​រិះគន់​អាជ្ញាធរ​ដែនដី​ថា មិនទាន់​រក្សា​តម្លៃ​ម្ហូបចំណី ឲ្យ​មាន​លំនឹង​ល្អ នៅឡើយ​ទេ ទុក​ឲ្យ​អ្នកលក់ដូរ​ម្ហូបចំណី និង​តុ​កៅអី អង្គុយ​តម្លើងថ្លៃ​តាមចិត្ត​។ ប្រកា​នេះ អាជ្ញាធរ គប្បី​មាន​វិធានការ​៕V​/S