ខេមឺរ៉ន ៖ ការវាយប្រហារ ដែនអាកាស ប្រឆំាងក្រុម ISIS នៅស៊ីរី នឹងរក្សាសុវត្ថិភាព សម្រាប់ អង់គ្លេស

ឡុងដ៍ ៖ លោកនាយករដ្ឋមន្ត្រី អង់គ្លេស ដេវីដ ខេមឺរ៉ន នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា បានថ្លែងថា ការវាយ ប្រហារតាមផ្លូវអាកាសរបស់អង់គ្លេស ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅក្នុងប្រទេសស៊ីរីនោះ នឹងធ្វើឲ្យអង់ គ្លេស រក្សាបាននូវសុវត្ថិភាពរបស់ខ្លួន ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយ បន្តទៀតថា ការធ្វើប្រតិបត្តិការរបស់អង់គ្លេសនោះ ត្រូវបានលោក ខេមឺ រ៉ុន លើកឡើងថា មិនមែនជារឿងអ្វីធំដុំនោះឡើយ ។ វាជាការបកស្រាយមួយ នៅក្នុងសភា ដើម្បីរៀបរាប់លម្អិត ពីគម្រោងលូកដៃចូលទៅកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ។

នៅក្នុងនោះដែរ លោក ខេមឺរ៉ន បានអំពាវនាវ ឲ្យសមាជិកសភាទាំងអស់ គាំទ្រចំពោះ សេចក្តីព្រាងរបស់លោក ក្នុងការបញ្ចេញយោធា ទៅកាន់ប្រទេសស៊ីរី ព្រោះវាជារឿងសំខាន់ណាស់ បន្ទាប់ពីយើងបានដឹងថា ISIS ឬ ISIL និង ISIS លាក់ខ្លួននៅទីណានោះ ។ យើងត្រូវតែ បញ្ចេញកម្លាំងខ្លះ ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តរបស់យើង៕

ខេមឺរ៉ន ៖ ការវាយប្រហារ ដែនអាកាស ប្រឆំាងក្រុម ISIS នៅស៊ីរី នឹងរក្សាសុវត្ថិភាព សម្រាប់ អង់គ្លេស