លោក ពូទីន៖ រុស្ស៊ី នឹងបន្តសហការ ជាមួយអាមេរិក ក្នុងបញ្ហាស៊ីរី ប៉ុន្តែមិនត្រូវឲ្យ មានរឿង ដូចទង្វើតួកគី បាញ់ទម្លាក់យន្តហោះ ចម្បាំងរុស្ស៊ី ម្តងទៀតទេ

មូស្គូ៖ លោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀ ពូទីន នឹងរក្សានូវ កិច្ចសហប្រតិបត្តិការ ជាមួយអាមេរិក និង ដៃគូ របស់ ខ្លួនដដែលដើម្បី ប្រយុទ្ធប្រឆាំងនឹងពួក រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី ប៉ុន្តែកិច្ច សហប្រតិបត្តិការនោះ នឹងជួបភាព អន្តរាយប្រសិន បើមានការបាញ់ទម្លាក់យន្តហោះចម្បាំង របស់រុស្ស៊ី ដូចទង្វើរបស់តួកគី ទៀតនោះ។

តាមសារព័ត៌មានសិង្ហបុរី CNA ចេញផ្សាយទៀតថា ការថ្លែងរបស់លោក ពូទីន បែបនេះ ធ្វើ ឡើងនៅក្នុងជំនួប ជា មួយនឹងលោក ប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ក្នុងវិមាន ក្រិមឡាំង ដែលក្នុងនោះ លោក ពូទីន បានសម្តែង នូវអារម្មណ៍ខឹងក្រោធយ៉ាងខ្លាំង ចំពោះ ការបាញ់ទម្លាក់ យន្តហោះចម្បាំងរបស់ខ្លួន ដោយប្រទេសតួកគី។

លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ី ចាត់ទុកទង្វើរបស់តួកគី ជាការក្បត់ចំពោះទីក្រុង មូស្គូ ដែលតែងចាត់ទុក ប្រទេសនេះ ជាមិត្តកន្លងមក។ ប៉ុន្តែចំពោះយោធារុស្ស៊ីវិញ បានសន្យាថា នឹងនៅតែបន្តកិច្ច សហប្រតិបត្តិការជា មួយនឹង បារាំងជានិច្ច ជាពិសេសនោះគឺការ សហការគ្នាលើការ ផ្តល់ ព័ត៌មានស្តីពីតំបន់លាក់ខ្លួនរបស់ ISIS ៕

លោក ពូទីន៖ រុស្ស៊ី នឹងបន្តសហការ ជាមួយអាមេរិក ក្នុងបញ្ហាស៊ីរី ប៉ុន្តែមិនត្រូវឲ្យ មានរឿង ដូចទង្វើតួកគី បាញ់ទម្លាក់យន្តហោះ ចម្បាំងរុស្ស៊ី ម្តងទៀតទេ