​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​លួច​ទូរស័ព្ទ​និង​លុយ​នារី​ម្នាក់

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ការិយាល័យ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ លីម ម៉េង ក្រោយ​ឆបោក​នារី​ម្នាក់​តាម​ប្រព័ន្ធ​ទំនាក់ទំនង Facebook រួចហើយ​លួងលោម ដោយ​ណាត់​ជួបគ្នា​នៅ​ខេត្តកោះកុង មើល​បុណ្យអុំទូក រួច​ហើយក៏​លួច​យក​ទូរស័ព្ទ​ចំនួន​២​គ្រឿង និង​លុយ​មួយចំនួន​។ 

​    ​លោក ប៊ុន សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​របស់លោក​ចាប់ខ្លួន រួចហើយ​បានប្រគល់​ទៅ​ឲ្យ នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ខេត្តកោះកុង កាលពី​ម្សិលមិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដែលជា​ម្ចាស់​ករណី​។ 

​    ​លោក ប៊ុន សត្យា បាន​បញ្ជាក់ថា ជនសង្ស័យ និង​នារី​រងគ្រោះ ដែល​រស់នៅ​ខេត្តកំពង់ស្ពឺ បាន​លេង Chat តាម Facebook ជាមួយគ្នា លុះ​ពេល​ខាង​ស្រី​លង់ខ្លួន និង​ជឿជាក់​តាម​នោះ ពួកគេ​ទាំង​២​នាក់ បាន​ណាត់​ជួបគ្នា​កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ខេត្តកោះកុង ដើម្បី​មើល​គេ​អុំទូក​។ ពេល​ណាត់ជួប​គ្នា​ហើយ ជនសង្ស័យ​បាន​ប្រើល្បិច​ខ្ចី​ទូរស័ព្ទ iPhone ចំនួន​២​គ្រឿង និង​លុយ​មួយចំនួន រួច​រត់គេចខ្លួន​មក​រាជធានី​ភ្នំពេញ ពេលនោះ​ក្រោយ​មានការ​សហការ​ពី នគរបាល​ខេត្តកោះកុង រួច​កម្លាំង​នគរបាល ការិយាល័យ​កំរិត​ស្រាល​រាជធានី ក៏​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការឃាត់ខ្លួន​តែម្តង​៕

​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​លួច​ទូរស័ព្ទ​និង​លុយ​នារី​ម្នាក់
​ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ បន្ទាប់ពី​លួច​ទូរស័ព្ទ​និង​លុយ​នារី​ម្នាក់