ដាច់​ភ្លើង​នៅ​វៀតណាម រលត់​នៅ​កម្ពុជា ដូច​ដាច់​នៅ​កាណាដា រលត់​នៅ​អាមេរិក​

​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា តាមរយៈ​ឃ្លី​ប​វីដេអូ​មួយ បាន​រៀបរាប់​ពី​មូលហេតុ​នៃ​ការ​ដាច់​ភ្លើង​ប្រមាណ​១​ម៉ោង​កាលពី​រាត្រី ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ លោក​បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​តាម​ទូរ​សព្ទ​ឲ្យ​ស្រាវជ្រាវ​ជាបន្ទាន់​លើ​ករណីនេះ​។​

​លោក កែវ រតនៈ បានបញ្ជាក់​សារជាថ្មី​ថា ការឡើង​តង់ស្យុង​ខ្ពស់​រហូតដល់​២៣០​គីឡូវ៉ុល​នៅ​ចូ​វ​ដុក ប្រទេស​វៀតណាម ជា​មូល​ហេតុដែល​នាំ​ឲ្យ​បណ្តាញ​ខ្សែភ្លើង​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​។ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា ការ​ដាច់​ចរន្ត​នេះ ដូច​ទៅនឹង​ករណី​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០០៣​នៅ​ប្រទេស​កាណាដា ដែល​ឆ្លង​ដល់​សហរដ្ឋអាមេរិក​យ៉ាង​ដូច្នោះ​ដែរ​។​

​សូម​ទស្សនា​ឃ្លី​ប​វីដេអូ​របស់លោក កែវ រតនៈ ៖


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​