«កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប កុំ​អែប​ដូច​ជ្រៃ កុំ​អាស្រ័យ​ដូច​បញ្ញើក្អែក» មានន័យ​ដូចម្តេច?

១/ កុំ​ស្លាប់​ដូច​ពស់ៈ មានន័យថា សត្វ​ពស់​ជា​សត្វ​អាសិរពិស កាច​សាហាវ​ដែល​មនុស្ស​ផង​ទាំងឡាយ​ខ្លាចញញើត មិន​ចង់​ជួប មិន​ចង់​នៅក្បែរ កាលណា​ស្លាប់ទៅ​មនុស្ស​ផង​ទាំងឡាយ គ្មាន​ស្តាយស្រណោះ មានតែ​ពោល​ពាក្យ​សាទរ សាធុ សាធុ។ក្នុងន័យ​នោះ​បើ​និយាយ​ពី​មនុស្ស​ចង់​មានន័យថា មនុស្ស​យើង​រស់នៅ​ក្នុងសង្គម កុំ​បង្ក​ភាព​ច​លាចរ ភាព​ហ្វឹក​ហ្វ និង​បង្កបញ្ហា​ដល់​អ្នកដទៃ។

២/ កុំ​រស់​ដូច​កង្កែបៈ មានន័យថា កង្កែប​ជាស​ត្វ​មួយ​ប្រភេទ ដែល​មិនចេះ​ធ្វើ​ជំរក​ដោយ​ខ្លួនឯង តែងតែ​ទៅ​ស្នាក់អាស្រ័យ​ជាមួយ​គេ ហើយ​ជាស​ត្វ​ដែល​តែងតែ​បង្ករ និង​នាំ​ទុក​ទោស​ដល់​សត្វ​ដទៃ។ ក្នុងន័យ​នេះដែរ បើ​យើង​និយាយ​ពី​មនុស្ស​គេ​ចង់​បានន័យថា បើ​យើង​ជាម​នុស្ស កុំ​រស់នៅ​ដូច​សត្វ​កង្កែប យើង​កុំ​នាំ​ទុក​ទោស​ដល់​អ្នកដទៃ កុំ​បង្កបញ្ហា​ដល់​អ្នកដទៃ ត្រូវ​ចងចាំ​ថា បើ​យើង​ទៅ​រស់នៅ​កន្លែង​ណាមួយ បើ​មិនបាន​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកដទៃ សូមកុំ​ផ្តល់​ភាពលំបាក ឬ​ទុក​ទោស​ដល់​អ្នកដទៃ។

៣/ កុំ​អែប​ដូច​ជ្រៃៈ មានន័យថា ជ្រៃ​ជា​រុក្ខជាតិ​ម្យ៉ាង ដែល​រស់នៅ​ដោយ​ពឹងផ្អែក និង​អែប​ទៅលើ​គេ និង​ជញ្ជក់​ជាតិ​ពី​គេ ដើម្បី​ចិញ្ចឹមជីវិត​របស់ខ្លួន។ ក្នុងន័យនេះ បើ​យើង​និយាយ​ពី​មនុស្ស គេ​ចង់​មានន័យថា យើង​ជាម​នុស្ស​កុំ​រស់នៅ​ដោយ​គ្រាន់តែ​កំដរគេ កុំ​កឹ​ប​គេង​បឺត​ជញ្ជក់​អ្នកដទៃ ដើម្បី​តែ​ផលប្រយោជន៍​របស់ខ្លួន។

៤/ កុំ​អាស្រ័យ​ដូច​បញ្ញើក្អែកៈ មានន័យថា បញ្ញើក្អែក​ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ដែល​រស់នៅ​ដោយ​ពឹងផ្អែក​ទៅលើ​គេ​ទាំងស្រុង បើ​គេ​ស្លាប់​វា​ក៏​ស្លាប់។ ក្នុងន័យ​នោះ បើ​យើង​និយាយ​ពី​មនុស្ស​ចង់​មានន័យថា មនុស្ស​យើង​កើតមក​កុំ​រស់នៅ​ដោយ​ពឹង​ផ្អែកទៅលើ​គេ​ទាំងស្រុង​ពេក ត្រូវមាន​អ្វីមួយ​ជា​ជំហរ​សំរាប់​ខ្លួនឯង។


ដោយ សឿន វណ្ណ​ដេ​ត


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​

  • «កុំ​ស្លាប់​ដូច​ពស់ កុំ​រស់​ដូច​កង្កែប កុំ​អែប​ដូច​ជ្រៃ កុំ​អាស្រ័យ​ដូច​បញ្ញើក្អែក» មានន័យ​ដូចម្តេច?已关闭评论
  • 72 views
  • Hide Sidebar
    A+