​រុស្ស៊ី​ព្រមាន​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ដើម្បី​ដាក់​ទណ្ឌ​លើ​តួ​ក​គី​

​មូ​ស្គូ​៖​រដ្ឋា​ភិ​បាល​រុស្ស៊ី​បានប្រកាស​នឹងមិន​ប្រើ​អាវុធ​គ្រាប់​ផ្ទុះ ដើម្បី​សង​សិ​ក​ទៅនឹង​ទង្វើ​របស់​តួ​ក​គី​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​នៅ​ព្រំដែន​ស៊ី​រី​នោះទេ តែ​គេ​នឹង​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច ដើម្បី​ដាក់​ទារុណកម្ម​លើ​តួ​ក​គី ។​

​ជាមួយគ្នា​នោះ​រុស្ស៊ី​ក៏​ប្រកាស​ថ្កោលទោស​តួ​ក​គី ថា​មាន​ចេ​ត្ត​នា បង្ករឿង និង​បង្អាក់​បេសកកម្ម​របស់​រុស្ស៊ី ក្នុងការ​កម្ទេច​ក្រុម​ជី​ហាដ​។ ទន្ទឹម​នោះ​នៅឯ​ក្រុង​ម៉ូស្គូ​ស្ថានទូត​តួ​ក​គី ត្រូវបាន​ក្រុមបាតុករ យក​ដុំថ្ម​គុប និង​វាយកម្ទេច​។ ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​រុស្ស៊ី នៅ​ស៊ី​រី ធ្វើ​ឲ្យ គេ​មើលឃើញ កាន់តែច្បាស់ អំពី​ភាព​ស្ទើរ​ស្ទាក់​របស់​តួ​ក​គី ក្នុងការ​ចូលរួម​កម្ទេច ក្រុម​ជី​ហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​។​

​វិមាន ក្រិ​ម​ឡាំង បានប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ វិច្ឆិកា​ថា រុស្ស៊ី​កំពុង​ត្រៀម​អនុវត្ត​វិធាន​មួយចំនួន ដើម្បី​ឆ្លើយតប​ឲ្យ​សម​នឹង​ទង្វើ​របស់​តួ​ក​គី​។ រុស្ស៊ី​រិត​តែ​ក្តៅចិត្ត ព្រោះ​មកទល់ពេលនេះ ខាង​តួ​ក​គី នៅ​មិនទាន់ សម្តែង​ការសុំ​ទោស​ជា​សាធារណៈ រឺមួយ​ស្នើរ​សុំ​ចេញសង​ជម្ងឺ​ចិត្ត មក​ខាង​រុស្ស៊ី​ទេ​។ យ៉ាងណាមិញ  លោក រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​បញ្ជាក់ថា  គឺ​តួ​ក​គី គ្មាន​ថ្ងៃ​មក​សុំទោស​រុស្ស៊ី ជាដាច់ខាត ក្នុង​រឿងនេះ​។​

​គួរ​បញ្ជាក់ថា ក្នុង​មួយឆ្នាំៗ មាន​អ្នក​ទេសចរណ៍ រុស្ស៊ី​ដែល​ទៅ​កម្សាន្ត​លេង​នៅ​តួ​ក​គី ចំនួន​យ៉ាងហោចណាស់​៤​លាន​នាក់​។ ភ្លាមៗ ក្រោយ​ព្រឹត្តិការណ៍​បាញ់​ទំលាក់​យន្តហោះ រដ្ឋាភិបាល​រុស្ស៊ី  បាន​ហាមប្រាម មិន​ឲ្យ​អ្នក​ទេសចរណ៍​រុស្ស៊ី នាំគ្នា​ឈប់​ទៅលេង​នៅ​តួ​ក​គី​ទៀត​។ ទាក់ទិន​នឹង​វិស័យ​នាំចេញ​នាំចូល មាន​ផលិតផល​កសិកម្ម​ជាច្រើន​របស់​តួ​ក​គី ដែល​អាច​នឹង​ជួប​ការលំបាក​។ ពន្ធ​នាំចូល  នឹងត្រូវ​តម្លើង ចំណែក​លក្ខខណ្ឌ​អនាម័យ និង​សុខភាព នៃ​ផលិតផល​របស់​តួ​ក​គី ដែល​នាំចូល​រុស្ស៊ី នឹង​ត្រូវគេ​ត្រួតពិនិត្យ​យ៉ាង​តឹងតែង​។ ដោយឡែក គម្រោង​វិនិយោគ​ធំៗ ក្នុងតម្លៃ​ទឹកប្រាក់ រាប់ពាន់​លាន​ដុល្លារ អាច​នឹង​នៅ​នឹងថ្កល់ ឬ​ត្រូវ​លុបចោល​ផងដែរ​៕

​រុស្ស៊ី​ព្រមាន​ប្រើ​មធ្យោបាយ​សេដ្ឋកិច្ច​ដើម្បី​ដាក់​ទណ្ឌ​លើ​តួ​ក​គី​