តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?


តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ UEFA Champions League ​រដូវ​កាល​២០១៥-១៦​នេះ​ ​រក​ឃើញ​៩​ក្រុម​ហើយ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​ខ្វែង​១៦​ក្រុម​ចុង​ក្រោយ ខណៈ​​ដែល​​៧​ក្រុម​ទៀត​ត្រូវ​រង់​ចាំ​​ប្រកួត​ចុង​ក្រោយ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ ទើប​ដឹង​​ថា​១៦​ក្រុម​ខ្លាំង​នៅ​វគ្គ​បន្ទាប់​មាន​ក្រុម​ណា​ខ្លះ។ ​សម្រាប់​ក្រុម​ខ្លាំង​ទាំង​៩ ដែល​កក់​កៅអី​​វគ្គ​១៦​ក្រុម​បាន​មុន​គេ​នេះ​មាន៖

 

ពូល A៖ Real Madrid & Paris Saint Germain

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

Real ស្ថិត​នៅ​លេខ​១ កំពូល​តារាង​មាន​១៣​ពិន្ទុ ខណៈ​ដែល​ PSG របស់​បារាំង​​មាន​១០​ពិន្ទុ​ស្ថិត​នៅ​លេខ​២ ហើយ​ក្រុម​ទាំង​២​នេះ​ជាប់​ទាំង​២។ រីឯ​ Shakhtar Donetsk និង​ Malmoe FF ​មាន​ម្នាក់​៣​ពិន្ទុ។

 

​​​ពូល C៖ Atletico Madrid & ​Benfica

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

​Atletico Madrid ​និង Benfica ​មាន​ម្នាក់​១០​ពិន្ទុ​ដូច​គ្នា ​​ហើយ​ឡើង​ទៅ​វគ្គ​បន្ទាប់​ព្រម​គ្នា​តែ​ម្ដង ខណៈ​ដែល​ Galatasaray ​មាន​៤​ពិន្ទុ និង​ FC Astana ​មាន​៣​ពិន្ទុ​នៅ​បាត​តារាង។

 

ពូល D៖ Juventus & Manchester City

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

​ក្រុម​ខ្លាំង​អ៊ីតាលី​ Juventus ស្ថិត​នៅ​កំពូល​តារាង​​មាន​១១​ពិន្ទុ ឯ​ Man City មាន​៩​ពិន្ទុ ឡើង​ទៅ​វគ្គ​បន្ទាប់​ដូច​គ្នា។ រីឯ​ Borussia Moenchengladbach ​របស់​អាល្លឺម៉ង់ ​មាន​៥​ពិន្ទុ និង​ Sevilla ​មាន​៣​ពិន្ទុ​នៅ​បាត​តារាង។

 

ពូល E៖ Barcelona

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

​ក្នុង​ពូល​ E នេះ​ មាន​តែ​ក្រុម​ម្ចាស់​ជើង​ឯក​ FC Barcelona ប៉ុណ្ណោះ ដែល​ឡើង​ទៅ​វគ្គ​១៦​ក្រុម​មុន​គេ ដោយ​មាន​១៣​ពិន្ទុ​ឈរ​​កំពូល​តារាង។ រីឯ​ Roma ​និង​ Bayer Leverkusen ​មាន​៥​ពិន្ទុ​ដូច​គ្នា ខណៈ​ដែល​ BATE Borisov ​មាន​៤​ពិន្ទុ។

 

ពូល F៖ Bayern Munich

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

Bayern ក៏​​បាន​កក់​​កៅអី​ទៅ​វគ្គ​១៦​ក្រុម​មុន​គេ​ដែរ ដោយ​មាន​១២​ពិន្ទុ ខណៈ​ដែល​ Olympiacos ​មាន​៩​ពិន្ទុ​ និង​ Arsenal ​មាន​៦​ពិន្ទុ នឹង​ត្រូវ​ប្រកួត​គ្នា​កាត់​ក្ដី​ស្លាប់​រស់​នៅ​ប្រកួត​ចុង​ក្រោយ។ រីឯ​ Dinamo Zagreb ​មាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ អស់​ឱកាស​ទៅ​វគ្គ​បន្ត​ហើយ។

 

ពូល H៖ Zenit St. Petersburg

 

តើ​ក្រុម​ណា​ខ្លះ​ ​​ជាប់​ទៅ​វគ្គ​១៦​ក្រុម​ UEFA Champions League ហើយ?

 

ក្រុម​ខ្លាំង​​របស់​រុស្សី Zenit ​ពិត​ជា​ធ្វើ​បាន​ល្អ​មែន​ទែន ដោយ​មាន​១៥​ពិន្ទុ​ឈរ​កំពូល​តារាង​​ជាប់​ទៅ​មុន​គេ ខណៈ​ដែល​ Gent ​មាន​៧​ពិន្ទុ, Valencia ​មាន​៦​ពិន្ទុ និង​ Lyon ​មាន​ត្រឹម​១​ពិន្ទុ។

 

ដោយ​ឡែក​​​ក្រៅ​ពី​ពូល​ខាង​លើ​នេះ នៅ​ពូល​ B ឯ​ណោះ​វិញ ពុំ​ទាន់​មាន​ក្រុម​ណា​មួយ​កក់​កៅអី​បាន​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុម​​ Wolfsburg, Manchester United និង​ PSV Eindhoven ​កំពុង​មាន​ពិន្ទុ​ប្រដេញ​គ្នា។ រីឯ​ពូល​ G ​ដូច​គ្នា​ដែរ ដោយ​ Chelsea, FC Porto ​និង​ Dynamo Kyiv ​មាន​ពិន្ទុ​ប្រដេញ​គ្នា​នៅ​ឡើយ។ ដូច្នេះ​ពូល​ទាំង​២​នេះ នឹង​កាត់​ក្ដី​គ្នា​នៅ​ប្រកួត​ចុង​ក្រោយ៕

 

-ចុចអាន៖ Barcelona ​ជា​ក្រុម​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​លើ​លោក

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal | wiki