បេក្ខភាព​ដណ្ដើម​ពាន World XI ​៥៥នាក់​ចេញ​ហើយ តើ​១១នាក់​ណា​នឹង​ឈ្នះ?


បេក្ខភាព​ដណ្ដើម​ពាន World XI ​៥៥នាក់​ចេញ​ហើយ តើ​១១នាក់​ណា​នឹង​ឈ្នះ?

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA និង​សហភាព​កីឡាករបាល់ទាត់​​អាជីព​ FIFPro បាន​ប្រកាស​ឲ្យ​ដឹង​បេក្ខភាព​ទាំង​៥៥នាក់ ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ក្រុម​ល្អ​បំផុត ឬ​ FIFA FIFPro World XI ឆ្នាំ​២០១៥​ហើយ។

 

ក្នុង​ចំណោម​៥៥នាក់​នោះ មាន​អ្នក​ចាំ​ទី​៥នាក់, ខ្សែ​ការពារ២០នាក់, ខ្សែ​បម្រើ​១៥នាក់ និង​ខ្សែ​ប្រយុទ្ធ​១៥នាក់។ ចំណែក​កីឡាករ​ដែល​នឹង​ឈ្នះ​ទាំង​១១នាក់ គឺ​មាន​អ្នក​ចាំទី​ម្នាក់, ខ្សែ​ការពារ​៤នាក់, ខ្សែ​បម្រើ​៣នាក់ និង​ខ្សែ​ប្រយុទ្ធ​៣នាក់ (ទម្រង់ ៤-៣-៣)។

 

បេក្ខភាព​ដណ្ដើម​ពាន World XI ​៥៥នាក់​ចេញ​ហើយ តើ​១១នាក់​ណា​នឹង​ឈ្នះ?

អ្នក​ឈ្នះ​ទាំង​១១នាក់​កាល​ពី​ឆ្នាំ​មុន

 

អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ឲ្យ​ពួក​គេ​ទាំង​ ៥៥នាក់ គឺ​កីឡាករ​អាជីព​​ជិត ​២៥០០០នាក់ មក​ពី​៧០ប្រទេស។ ដូច​ការ​បញ្ជាក់​ខាង​លើ​ អ្នក​បោះឆ្នោត​ម្នាក់ៗ ត្រូវ​រើស​អ្នក​ចាំ​ទី១ ខ្សែ​ការពារ៤ ខ្សែ​បម្រើ៣ និងប្រយុទ្ធ៣។

 

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ក្នុង​ចំណោម​៥៥នាក់​នោះ មាន​កីឡាករ​មក​ពី​ក្រុម​៣​ច្រើន​ជាង​គេ គឺ Real Madrid ១២នាក់, Bayern Munich ១១នាក់ និង​ Barcelona ១០នាក់។

 

- អ្នកចាំ​ទី (៥ យក ១)

 

បេក្ខភាព​អ្នក​ចាំ​ទី​ទាំង​៥ (យក១)
. Gianluigi Buffon (អ៊ីតាលី/Juventus)

. Iker Casillas (អេស្ប៉ាញ/FC Porto)

. David De Gea (អេស្ប៉ាញ/Manchester United)

. Keylor Navas (កូស្ដារីកា/Real Madrid)

. Manuel Neuer (អាល្លឺម៉ង់​/Bayern Munich)​

 

- ខ្សែការពារ (២០ យក ៤)៖

 

បេក្ខភាព​ខ្សែ​ការពារ​​ទាំង​២០ (យក៤)

. David Alaba (អូទ្រីស/Bayern Munich)

. Jordi Alba (អេស្ប៉ាញ/Barcelona)

. Jérôme Boateng (អាល្លឺម៉ង់/Bayern Munich)

. Daniel Carvajal (អេស្ប៉ាញ/Real Madrid)

. Giorgio Chiellini (អ៊ីតាលី/Juventus),

. Dani Alves (ប្រេស៊ីល/Barcelona)

. David Luiz (ប្រេស៊ីល/Paris Saint-Germain)

. Diego Godín (អ៊ុយរុយហ្គាយ/Atletico Madrid)

. Mats Hummels (អាល្លឺម៉ង់/Borussia Dortmund)

១០. Branislav Ivanović (ស៊ែប/Chelsea)

១១. Vincent Kompany (បែលហ្សិក/Manchester City)

១២. Philipp Lahm (អាល្លឺម៉ង់/Bayern Munich)

១៣. Marcelo (ប្រេស៊ីល/Real Madrid)

១៤. Javier Mascherano (អាហ្សង់ទីន/FC Barcelona)

១៥. Pepe (ព័រទុយហ្គាល់/Real Madrid)

១៦. Gerard Piqué (អេស្ប៉ាញ/Barcelona)

១៧. Sergio Ramos (អេស្ប៉ាញ/Real Madrid)

១៨. John Terry (អង់គ្លេស/Chelsea)

១៩. Thiago Silva (ប្រេស៊ីល/Paris Saint-Germain)

២០. Raphaël Varane (បារាំង/Real Madrid)

 

- ខ្សែ​បម្រើ (១៥ យក ៣)៖

 

បេក្ខភាព​ខ្សែ​បម្រើ​ទាំង​១៥ (យក៣)
. Thiago Alcântara (អេស្ប៉ាញ/Bayern Munich)

. Xabi Alonso (អេស្ប៉ាញ/Bayern Munich)

. Sergio Busquets (អេស្ប៉ាញ/Barcelona)

. Eden Hazard (បែលហ្សិក/Chelsea)

. Andrés Iniesta (អេស្ប៉ាញ/Barcelona)

. Toni Kroos (អាល្លឺម៉ង់/Real Madrid)

. Luka Modrić (ក្រូអាត/Real Madrid)

. Andrea Pirlo (អ៊ីតាលី/New York City FC)

. Paul Pogba (បារាំង/Juventus)

១០. Ivan Rakitić (ក្រូអាត/Barcelona),

១១. James Rodríguez (កូឡុំប៊ី/Real Madrid)

១២. David Silva (អេស្ប៉ាញ/Manchester City)

១៣. Yaya Touré (កូឌីវ័រ/Manchester City)

១៤. Marco Verratti (អ៊ីតាលី/Paris Saint-Germain)

១៥. Arturo Vidal (ឈីលី/Bayern Munich)

 

- ខ្សែ​ប្រយុទ្ធ (១៥ យក ៣)

 

បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ទាំង​១៥ (យក៣)
. Sergio Agüero (អាហ្សង់ទីន/Manchester City)

. Gareth Bale (វែល/Real Madrid)

. Karim Benzema (បារាំង/Real Madrid)

. Douglas Costa (ប្រេស៊ីល/Bayern Munich)

. Cristiano Ronaldo (ព័រទុយហ្គាល់/Real Madrid)

. Zlatan Ibrahimović (ស៊ុយអែត/Paris Saint-Germain)

. Robert Lewandowski (ប៉ូឡូញ/Bayern Munich)

. Lionel Messi (អាហ្សង់ទីន/Barcelona)

. Thomas Müller (អាល្លឺម៉ង់/Bayern Munich)

១០. Neymar (ប្រេស៊ីល/Barcelona)

១១. Arjen Robben (ហុល្លង់/Bayern Munich)

១២. Wayne Rooney (អង់គ្លេស/Manchester United)

១៣. Alexis Sánchez (ឈីលី/Arsenal)

១៤. Luis Suárez (អ៊ុយរុយហ្គាយ/Barcelona)

១៥. Carlos Tevez (អាហ្សង់ទីន/Boca Juniors).

 

លទ្ធផល​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​កម្ម​​ពិធី​ FIFA Ballon d’Or Award នៅ​ទីក្រុង​ហ្សូរីច ប្រទេស​ស្វីស នា​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១៦។

 

សម្រាប់​​ប្រិយមិត្ត​​វិញ តើ​នឹង​បោះឆ្នោត​ឲ្យ​កីឡាករ​១១នាក់​រូប​ណា​?

 

ដោយ៖ សុវត្ថិ

ប្រភព៖ fifa
​​​