ជម្រើស​ជាតិ​កម្ពុជា​ត្រឡប់​ពី​ចិន​មក​ដល់​ភ្នំពេញ​យប់​នេះ​​

ជម្រើស​ជាតិ​កម្ពុជា​ត្រឡប់​ពី​ចិន​មក​ដល់​ភ្នំពេញ​យប់​នេះ​​

​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​​មក​ដល់​​​​ភ្នំពេញ​​​យប់​ថ្ងៃ​ទី ២៧ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៥ ក្រោយ​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់ 2015 Yunnan-Asean International Football Open Tournament ​នៅ​ប្រទេស​ចិន​​ត្រឹម​វគ្គ​​ ៤​ក្រុម​ចុង​ក្រោម​ថ្វី​ជើង​ Kunming Yiya Yang Guang របស់​ចិនដោយ​លទ្ធផល ១-០​កាល​ពី​ពេល​ថ្មី​ៗ នេះ​។

 

ជម្រើស​ជាតិ​កម្ពុជា​ត្រឡប់​ពី​ចិន​មក​ដល់​ភ្នំពេញ​យប់​នេះ​​

ក្រុម​ជម្រើស​ជាតិកម្ពុជា​

 

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​មក​ដល់​ទីក្រុង​បាងកក​ប្រទេស​ថៃ​​នា​ម៉ោង​៨​យប់​នេះ​ រួច​នឹង​បន្ត​ដំណើរ​មក​​ប្រទេស​កម្ពុជា​​តាម​រយៈ​រថយន្ត​ក្រុង។ មូលហេតុ​ដែល​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​តាម​រយៈ​​រថយន្ត​ក្រុង​ ពី​ព្រោះ​​ពួក​គេ​​ផ្លាស់ប្ដូរ​ពេល​វេលា​ត្រឡប់​ពី​ប្រទេស​ចិន​ដែល​បាន​គ្រោង​​មក​ភ្នំពេញ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​​ ឆ្នាំ​២០១៥  ។ ​ការ​ផ្លាស់ប្ដូរ​ពេល​វេលា​ត្រឡប់​បែប​នេះ​បណ្ដាល​ឲ្យ​គ្មាន​ជើង​ហោះហើរ​ ទើប​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​បង្ខំ​​ចិត្ត​ធ្វើ​ដំណើរ​​​ទាំង​យប់តាម​រថយន្ត​​ក្រុង​​តែ​ម្ដង​។

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

​​​​